រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

រឿងព្រេងនិទានមួយព្រះប្រដ្យកម្ម 🇰🇭 ប្រាសាទបាយ័នដែលបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ គឺព្រះបាទ ជ័យវរ្ម័ន ទី ៧ នៅចុង ស . វ ទី ១២ ដើម ស . វ ទី១៣ បានបន្សល់ទុកនូវ រឿងព្រេងនិទានបុរាណមួយតាមបែបព្រហ្មញ្ញសាសនាដែលមានប្រភពចេញពីប្រទេសឥណ្ឌា ។ ចម្លាក់រឿងនិទាននៅប្រាសាទបាយ័ន តាមរយៈរូបចម្លាក់បុរាណដែលបង្ហាញពីរឿងព្រេង និទាននេះបានធ្វើឲ្យយើងចាត់ទុកថា រឿងព្រេងនិទានខ្មែរបុរាណមួយនេះមានភាពល្បីល្បាញបំផុតនៅសម័យ អង្គរ ។ បើពុំដូច្នោះទេ គេពិតជាមិន ឆ្លាក់វានៅលើជញ្ជាំងប្រាសាទសិលាខ្មែរឡើយ ហើយយើងក៏តែងតែបានឃើញសាច់រឿងស្រដៀងគ្នានេះ នៅក្នុងរឿងខ្លួនល្ខោនបាសាក់ ឬរឿងនិទានផ្សេងៗផងដែរ។ អ្នកនេសាទ កំពុងនេសាទត្រី រឿងព្រេងនិ ទានដែលមានរូបចម្លាក់នៅថែវខាងត្បូង ស្លាបឈាងខាងកើតនៃ ប្រាសាទបាយ័ននោះ គឺជារឿងព្រេងមួយដែលមានឈ្មោះថា ’ ព្រះ ប្រដ្យកម្ម ” ។ រឿងព្រេងនេះ បង្កប់នូវអាថ៌កំបាំងពាក់ព័ន្ធទៅនឹងប្រវត្តិ របស់ព្រះមហាក្សត្រមួយព្រះអង្គដែលមុនឡើងសោយរាជ្យសម្បត្តិ កាលពីកុមារភាពត្រូវបានដាក់ចូលក្នុងប្រអប់ម្យ៉ាងឬក៏ល្អី រួចគេបណ្តែតចោលតាមសមុទ្រ ហើយត្រូវបានត្រីធំមួយលេបចូលពោះបាត់ទៅ ។ បន្ទាប់មកមានអ្នកនេសាទត្រីម្នាក់ បង់សំណាញ់បានត្រីនោ...