ព្រះក្រឹស្ណៈសម្លាប់ស្តេចកំណាចកាំស្សៈ

រឿងនេះតំណាលថា បន្ទាប់ពីតាមសម្លាប់កុមារក្រឹស្ណៈមិនបានសម្រេចជាច្រើនដងរួចមក ស្តេចកាំសក្សៈដែលជាឱពុកមា បានប្រើល្បិចកលចុងក្រោយមួយទៀត ដោយបានអញ្ជើញក្មួយ ក្រឹស្ណៈឲ្យចូលមកគាល់ ដើម្បីបង្ហាញនូវសម្មានចិត្តនឹករលឹក ។ មុនពេលមកដល់ស្តេចកាំស្សៈបានបញ្ជាអោយគេយកដំរីកំណាចមួយក្បាលឲ្យឈរចាំនៅខ្លោងទ្វារចូលរបស់រាជវាំង ពេលក្រឹស្ណៈមកដល់ ដំរីនោះរត់មកជាន់ក្រឹស្ណៈទាំងរស់ ប៉ុនប៉ងសម្លាប់ ប៉ុន្តែត្រូវក្រឹស្ណៈផ្ចាញ់ហើយចាប់គ្រវែងដំរីនោះឲ្យរលាយបាត់ទៅ ។ បន្ទាប់មកស្តេចកាំស្សៈ ឲ្យកុមារក្រឹស្ណៈ និងពលរាម ប្រកួតចំបាប់ជាមួយសេនារបស់ខ្លួន ដែលជាអ្នកបោកចំបាប់គ្មានគូប្រៀប ពួកអ្នកបោកចំបាប់ទាំងប្រាំ មានបំណងសម្លាប់កុមារទាំងពីរ ប៉ុន្តែត្រូវបានកុមារទាំងពីរផ្ចាញ់បានទាំងអស់។

ព្រះក្រឹស្ណៈសម្លាប់ស្តេចកំណាចកាំស្សៈ 

ដោយដឹងថាមិនអាចផ្ចាញ់កុមារក្រឹស្ណៈតាមល្បិចកលទាំងនោះបាន ស្តេចកាំស្សៈ បានហៅកុមារក្រឹស្ណៈឲ្យមកជិតដើម្បីឱបក្រសោបក្មួយ ។ ស្តេចកាំស្សៈបានចាប់ក្រសោបក្រឹស្ណៈយ៉ាងណែន ដោយបានប្រើកម្លាំងមហិទ្ធិឬទ្ធិរបស់ខ្លួនដើម្បីចាប់ច្របាច់អង្គកាយក្រឹស្ណៈអោយខ្ទេច តែត្រូវក្រឹស្ណៈរើគ្រលែងរួចខ្លួនពីការប៉ុនប៉ងនោះ ហើយក្រឹស្ណៈបានប្រើកាំបិតកាប់សម្លាប់កាត់ក្បាលស្តេចកាំស្សៈស្លាប់បាត់ពេលនោះទៅ ។

Comments

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?