វិស្ណុអវតារ កល្កិន សម្លាប់យក្ស

អវតារទី១០របស់ព្រះវិស្ណុ កល្កិន សម្លាប់មេទ័ពយក្ស

យោងតាមសាច់រឿងរបស់កល្កិនបុរាណមួយបានតំណាលថា យក្សជាបងប្អូនភ្លោះពីរនាក់ឈ្មោះកូកា និង វិកូកា ដែលជាមេទ័ពរបស់អសុរ​ កាលី បានធ្វើពិធីតបៈយោគៈដើម្បីសុំពរពីព្រះព្រហ្មនូវជីវិតអមតៈ ប៉ុន្តែមិនបានសម្រេច ព្រះព្រហ្មក៏ជំនួសនូវពរថា ពួកឯងទាំងពីរអាចរលាយចូលគ្នាតែមួយបានហើយគ្មានអាវុធណាមួយក្នងស្ថានទាំងបីអាចសម្លាប់បានឡើយ ។ 


កល្កិនដៃ៤ សម្លាប់បងប្អូនយក្ស កូកា និង​វិកូកា 

ថ្ងៃមួយយក្សទាំងពីរបានពើបប្រទះនូវការប្រយុទ្ធជាមួយនឹងកល្កិនខ្លួនមនុស្សក្បាលសេះ ដែលជាអវតារទី១០របស់ព្រះវិស្ណុ ( អវតារទាំង១០របស់ព្រះវិស្ណុ) ។ ក្នុងឈុតឆាកប្រយុទ្ធដ៏យូរអង្វែងនោះ ពួកគេទាំងពីរបានសម្តែងនូវអភីនីហារជាច្រើនដើម្បីទប់ទល់នឹងកល្កិន ទីបំផុតទើបព្រះព្រហ្មបានចុះមកប្រាប់កល្កិនអំពីពររបស់ព្រះអង្គដែលបានផ្តល់ដល់ពួកយក្សទាំងពីរថា អ្នកដែលអាចសម្លាប់យក្សទាំងពីរនេះបានដរាបណា ត្រូវបំបែករាងកាយពួកគេទាំងពីរឲ្យនៅដាច់ពីគ្នាជាមុនសិន​ ហើយត្រូវសម្លាប់រាងកាយទាំងពីរក្នុងពេលតែមួយឬតំណាលគ្នា ។ ពេលនោះ កល្កិនបានយល់នូវចំណុចខ្សោយរបស់អ្នកទាំងពីរ កល្កិនក៏ចាប់ផ្តើមរកល្បិចកលបំបែកពួកគេ​ ដោយផ្លុំពួកគេទាំងពីរនាក់ឲ្យចេញឆ្ងាយពីគ្នារួចសម្លាប់បានក្នុងពេលតែមួយ។ 

Comments

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?