តើនារីអប្សរាមានឈ្មោះដែរឬទេ?
ជាងចំលាក់ចិត្តស្មោះ !
នៅក្នុងប្រាសាទអង្គរវត្ត មានរូបចំលាក់នារីអប្សរារាប់ពាន់ តាមជញ្ជាំងនៃប្រាសាទតាំងពីខ្លោងទ្វារចូល រហូតដល់ប្រាង្គប្រាសាទ ដែលបានឆ្លាក់យ៉ាងរស់រវើក ជាក្រុមនិងជាបុគ្គលទៅតាមទំហំនៃទីតាំងដែលត្រូវឆ្លាក់ ទីកន្លែងខ្លះមានម្នាក់ ពីរនាក់ រហូតដល់៧នាក់ ។ល។ ដែលសុទ្ធសឹងតែមានមុខមាត់ផ្សេងៗគ្នា សំលៀកបំពាក់ កាយវិការ ម៉ូតសក់ គ្រឿងអលង្ការ និងម្កុដ គឺស្ទើរតែមិនដូចគ្នានោះឡើយ។ តាមការស្រាវជ្រាវបានអោយដឹងថា ម្កុដ មានប្រហែលជាជាង ៣០ប្រភេទ និងម៉ូតសក់វិញ មានជាង ៦០ម៉ូតផ្សេងៗគ្នា។ ចំណែកឯសំលៀកបំពាក់វិញ យើងឃើញថា ពួកគេចំហរល្វែងលើ ប៉ុន្តែមានស្លៀកសំពត់ ឬប៉ឹងដើម្បីបិតបាំងកេរ្តិខ្មាស ទៅតាមឋានៈនិងតំបន់រៀងៗខ្លួន ។
ចំលាក់ប្រហែលជា១៦០០នេះ មានល្ខណៈពិសេសរៀងៗខ្លួន ទៅតាមទីតាំងនៃចំលាក់ គឺភាគច្រើន ចំលាក់ដែលបានឆ្លាក់នៅកន្លែងសក្ការៈ សំខាន់ ដូចជាជាន់បាកានជាដើមគឺមានលក្ខណៈ ល្អឯកទាំងគ្រឿងអលង្ការសំលៀកបំពាក់ និង សម្រស់ គឺសុទ្ធសឹងតែបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ដោយជាងដែលមានទឹកដៃល្អ ជាក់ជាមិនខាន ។ ចំណែកឯនៅផ្នែកខាងក្រៅវិញ ចំលាក់អប្សរាខ្លះ គឺមានលក្ខណៈយ៉ាងសាមញ្ញទាំងម៉ូតសក់និងសំលៀកបំពាក់ ធ្វើអោយយើងអាចសន្និដ្ឋានបានថា ជាងចំលាក់គឺបានបែកចែកឋានុក្រមច្បាស់លាស់ មានន័យថា ទីកន្លែងសំខាន់ៗនៃប្រាសាទ ត្រូវតែឆ្លាក់ដោយជាងដែលមានស្នាដៃល្អ ចំលាក់ត្រូវតែមានការត្រួតពិនិត្យដ៏ត្រឹមត្រូវ ចំណែកឯទីតាំងផ្សេងទៀតដែលមិនសូវសំខាន់ ឬអាចនិយាយថាទីតាំងដែលព្រះមហាក្សត្រមិនឆ្លងកាត់ ទីតាំងដែលមានលក្ខណៈចង្អៀត ពិបាកចូល មិនមានការត្រួតពិនិត្យ ហើយជាងចំលាក់អាចឆ្លាក់អ្វីដែលគាត់ចូលចិត្ត ទៅតាមការស្រមើលស្រមៃរបស់ខ្លួនបាន ( នេះជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ) ដូចជា នារីស្លៀកប៉ឹង នារីលៀនអណ្តាត បញ្ចេញធ្មេញ កាន់វត្ថុផ្សេងៗក្រៅពីផ្កាឈូកជាដើម។
ដោយសារតែដូច្នេះហើយ ទើបធ្វើអោយចំលាក់ទាំងនោះ ទៅជាមានភាពទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទេសចរនិងធ្វើអោយកើតចេញជាសំណួរផ្សេងៗ ទៅវិញ ដូចជាចំលាក់មួយដែលខ្ញុំបានឃើញដោយចៃដន្យ ហើយក៏ដើរកាត់ជាច្រើនដង តែមិនបានដឹងរឿងស៊ីជម្រៅរបស់ចំលាក់នោះ រហូតទាល់តែខ្ញុំបានអានអត្ថបទមួយដែលបានបកស្រាយការពន្យល់របស់អ្នកស្រាវជ្រាវបារាំង គឺលោក មីសែល ត្រាណេ (ម្ចាស់សំណេរនោះ សរសេរ ការបកស្រាយរបស់លោក មីសែល ត្រាណេ ) ទើបធ្វើអោយខ្ញុំចង់ឃើញរូបចំលាក់នោះដោយផ្ទាល់ភ្នែកម្តងទៀត និងវិភាគថា តើពិតជាដូចលោក ត្រាណេ មានប្រសាសន៍ឬយ៉ាងណា !
ចំលាក់នារីអប្សរានោះ មានលក្ខណៈសាមញ្ញបំផុត មានត្រឹមម៉ូតសក់ស្រស់ស្អាត និងស្លៀកប៉ឹងប៉ុណ្ណោះ ដែលគេអាចសន្និដ្ឋានបានថា ជាស្ត្រីមកពីកុលសម្ព័ន្ធណាមួយនៃអាណាចក្រខ្មែរ ប៉ុន្តែលក្ខណៈពិសេសរបស់អប្សរានោះ គឹ មានចារឈ្មោះរបស់នាងនៅលើវត្ថុម្យ៉ាងដែលនាងកាន់នឹងដៃ ។ នៅលើវត្ថុដែលមានមើលទៅ ដូចជាក្រដាសបត់ជាពីរនេះ មានសរសេរតួអក្សរថា ទេវីសក្កិ ព្រះកម្រតាង ។
ការសរសេរឈ្មោះបែបនេះ គឺជារឿងដ៏កម្រមួយ ព្រោះគេមិនបានឃើញអប្សរាផ្សេងទៀតសរសេរឈ្មោះភ្ជាប់ជាមួយនោះទេ ទើបធ្វើអោយកើតមានសំណួរថា តើហេតុអ្វីគេសរសេរឈ្មោះរបស់នាងបែបនេះ ? ចំលើយទី១ គឺ ដើម្បីអោយនាងមានឈ្មោះល្បីរន្ទឺរ ព្រោះថានាងមានរូបឆោមលោមពណ៌ល្អដាច់គេ ក្នុងចំណោមអ្នករបាំដទៃ ( សំរាប់ខ្ញុំ ខ្ញុំមិនយល់ស្របនោះទេ ព្រោះបើពិនិត្យតាមទីតាំងនៃចំលាក់នេះ គឺស្ទើរតែគ្មានមនុស្សដើរកាត់ផង ហេតុអ្វីបានជាយកស្រីស្អាត ដែលគាត់ចង់អោយអ្នកផងទាំងពួងបានឃើញ ចង់អោយនាងល្បី យកទៅឆ្លាក់នៅកៀនជញ្ជាំងបែបនេះ ) ។ ចម្លើយទី២ គឺអាចមកពីនាងជានារីកុលសម្ព័ន្ធជនជាតិដើមភាគតិច ( ចម្លើយនេះក៏ដូចជាមិនសម ព្រោះចំលាក់នារីកុលសម្ព័ន្ធឯទៀត ពុំមានចារឈ្មោះដូចនាងទេ ទោះជាមានស្លៀកប៉ឹងដូចនាងក៏ដោយ )។
អ្នកចំលាក់ជាសិល្បករ អាចជាសង្សារនាង ឬក៏ជាអ្នកដែលលួចបេតីប្រតិព័ទ្ធលើនាង ហើយដើម្បីបញ្ជាក់ចិត្តស្មោះស្ម័គ្រលើរូបនាង គាត់ក៏បានឆ្លាក់ឈ្មោះលើរូបចម្លាក់នោះ ដូចដែលយើងបានឃើញគោរមងារ កម្រតាង ភ្ជាប់នឹងពាក្យ ទេវី ជាភស្តុតាងស្រាប់។
សូមជម្រាបថាការ ឆ្លាក់ឈ្មោះ របស់ ស្រី ក្រមុំ ដែលជាអ្នករបាំខាងលើនេះ ក៏ ដើម្បីរក្សា ប្រវត្តិ សេ្នហា ដោយឡែក ចំពោះនាងទេវី ឈ្មោះ សក្តិ ជារៀងរហូតដើម្បីឲ្យមានលក្ខណៈជាអមតៈ ។ ទង្វើបែបនេះជារឿងធម្មតារបស់យុវជន កំលោះ ក្រមុំ បណ្តាលមកពីសេចក្តី សេ្ន ហា ដ៏បរិសុទ្ធរវាងកំលោះ ក្រមុំ ឬ រវាង អ្នកឆ្លាក់រូប និង អ្នករបាំ ។
ថ្វីត្បិតតែការគិតថាបញ្ហា ស្នេហារវាងសិល្បករ ដែលជាមន្ត្រីមេក្រុម និង អ្នករបាំ មិនអាចជាការសន្និដ្ឋាន ត្រឹមត្រូវ ១០០ ភាគរយ ដោយសារ យើងគ្មាន ឯកសារសម្គាល់ក៏ដោយ ប៉ុន្តែការចារ ឈ្មោះ របស់ អ្នករបាំ និង សិល្បករ បែបនេះ គឺ ពិតជាសេចក្តីស្នេហា ជា ប្រយោលដែលគេពុំអាចបដិសេធបានដែរ ។
តើលោកអ្នកយល់យ៉ាងណាដែរចំពោះការបកស្រាយនេះ ? បើលោកអ្នកចង់ឃើញផ្ទាល់ភ្នែក លោកអ្នកអាចទៅមើលបាន ដែលមានទីតាំងនៅរោងទងទៅមួយ ផ្នែកខាងកើត ។ នៅភាគខាងកើត មានច្រកចេញចំនួន៥កន្លែង មានជណ្តើរចំនួន៤ ច្រកមួយនៅកណ្តាលគេ មិនមានកាំជណ្តើរនោះទេ ។ ចំណែកឯចំលាក់នាងទេវីសក្កិនេះ គឺស្ថិតនៅចន្លោះ ច្រកដែលឥតមានជណ្តើរនិងជណ្តើរដែលនៅជិតរឿងកូរសមុទ្រទឹកដោះ ។ ចំលាក់នេះ គឺឆ្លាក់នៅផ្នែកខាងក្រៅ បែរមុខទៅទិសខាងកើត នៅកន្លែងចង្អៀតមួយ ដែលទាមទារអោយមានការប្រុងប្រយ័ត្នដល់សុវត្ថិភាព។
គួរអោយសោកស្តាយផងដែរ ព្រោះចំលាក់នេះ ក៏ស្ថិតនៅក្នុងចំណោមចំលាក់ដែលរងការបំផ្លាញដោយជនអសីលធម៌ ជនអគតិមួយចំនួន ទើបធ្វើអោយបាក់ខ្ទង់ច្រមុះនិងបបូរមាត់ បាត់ទៅ ចំណែកឯផ្នែកដែលប្រហោងនៅចុងដង្ហើមនោះ គឺមានតាំងពីដំបូងមក ចំណុចនេះត្រូវបានបំពេញដោយបំណែកថ្មផ្សេងទៀត ដែលបានជ្រុះបាត់បង់ទៅហើយ ។
សូមបងប្អូនមេត្តាជួយពិចារណាទាំងអស់គ្នាផងចុះ ថាតើ ជាងចំលាក់មានបំណងអ្វីពិតប្រាកដ !
ចម្លើយអ្វីក៏ដោយ គឺមិនខុសនោះទេ »»»»

Comments
Post a Comment