ស្តេចយក្សក្រុងរាពណ៍អង្រួនភ្នំកៃលាស
រឿងនេះតំណាលថា ៖ ថ្ងៃមួយស្តេចយក្សក្រុងរាពណ៍បានធ្វើដំណើរមកភ្នំកៃលាសដើម្បីជួបព្រះឥសូរ ប៉ុន្តែនៅពេលមកដល់ជើងភ្នំកៃលាស ឆ្មាំការពារទាំងឡាយមិនអនុញ្ញាតឲ្យព្រះអង្គចូលជួបព្រះឥសូរឡើយ។ ដោយសំអាងលើអំណាចឬទ្ធានុភាពនៃកម្លាំងរបស់ខ្លួនដែលបានទទួលពរពីព្រះព្រហ្ម ហើយចង់សាកល្បងបារមីជាមួយព្រះសិវៈផងនោះ ស្តេចយក្សបានលើកអង្រួនភ្នំកៃលាសដើម្បីរំខានការតាំងសមាធិរបស់ព្រះអង្គ។
ពេលនោះ នាងបរវតីដែលជាមហេសីរបស់ព្រះឥសូរ មានសេចក្តីភ័យខ្លាចព្រោះតែភ្នំកៃលាសរញ្ជួយ ព្រះនាងបានមកគង់ក្បែរព្រះឥសូរ ហើយ
ទ្រង់ក៏បានលើកនាងដាក់លើភ្លៅ ព្រះឥសូរមានសេចក្តីក្រេវក្រោធជាខ្លាំងជាមួយនឹងយក្សក្រុងរាពណ៍ ព្រះអង្គក៏ប្រមូលកម្លាំងពីគ្រប់ស្ថានទាំងបី ដែលតំណាងដោយកួរស្រូវកាន់ក្នុងដៃរបស់ព្រះអង្គ ហើយផ្គុំជាកំលាំងសង្កត់ចុះលើភ្នំ ទន្ទឹមនឹងនោះព្រះអង្គបានយកម្រាមជើងចុចលើភ្នំសង្កត់លើយក្សក្រុងរាពណ៍មិនឲ្យកម្រើកបាន ទីបំផុតស្តេចក្រុងរាពណ៍យល់ព្រមទទួលកំហុសចុះចាញ់នឹងបារមីអង្គព្រះឥសូរ ហើយបានច្រៀងអស់រយៈពេល១ពាន់ឆ្នាំទិព្វដើម្បីសុំសេចក្តីអភ័យទោសពីព្រះឥសូរ ។
![]() |
ក្រុងរាពណ៍អង្រួនភ្នំកៃលាស ប្រាសាទបន្ទាយស្រី |
Comments
Post a Comment