ព្រះឥសូរដុតកម្ចេចព្រះកាមទេព
ព្រះកាមទេព គឺជាទេពមួយអង្គនៅក្នុងសាសនាព្រហ្មណ៍មានតួនាទីធ្វើអោយមនុស្សសត្វមានចំណង់កាមតណ្ហា ជានិច្ចកាលយើងតែងតែឮព្រះនាមព្រះអង្គនៅក្នុងបទចម្រៀង ប្រលោមលោកមនោសញ្ចេតនា ឬក្នុងភាពយន្តផ្សេងៗ ចំណែកឯនៅតាមប្រាសាទបុរាណខ្មែរមួយចំនួនក៏មានបង្ហាញទេពអង្គនេះ នៅតាមផ្តែរប្រាសាទផងដែរ ដូចជានៅផ្តែរប្រាសាទបន្ទាយស្រី មណ្ឌបជាន់ទី១នៃប្រាសាទអង្គរវត្តជាដើម។ តាមគម្ពីរបុរាណឥណ្ឌាបានសរសេររៀបរាប់ថា ព្រះកាទេព គឺជាទេពវ័យក្មេងរូបរាងសង្ហារម្នាក់ មានកាន់ធ្នូនិងព្រួញដែលធ្វើអំពីដើមអំពៅលម្អរដោយផ្កា៥ប្រភេទ មានមហេសីពីរអង្គ មានយាន្តជំនិះជាសត្វសេក។ តើមានរឿងនិទានអ្វីដែលទាក់ទងទៅនឹងព្រះកាមទេព ?
![]() |
ព្រះកាមទេពលើកធ្នូតម្រង់ទៅព្រះសិវៈ |
ខ្ញុំសូមលើកយករឿងរ៉ាវដែលទាក់ទងទៅនឹង ព្រះកាមទេពមកបកស្រាយដូចតទៅ ៖
តារកាសូរ គឺជាអសុរាដែលតែងតែយាយី ធ្វើទុក្ខបុកម្នេញ ដល់ពពួកទេពទេវៈនិងព្រះឥន្ទ្រ ធ្វើអោយទេវៈទាំងនោះក្តៅក្រហាយ ទៅសុំជំនួយពីព្រះព្រហ្ម ។ តារកាសូរ បានទទួលពរ ថា គ្មានទេពណាអាចកំចាត់គេបានឡើយ លើកលែងតែបុត្ររបស់ព្រះសិវៈ ប៉ុន្តែពេលនោះព្រះសិវៈ គ្មានបុត្រនោះទេ ។ និយាយពីព្រះសិវៈសិន ! ព្រះសិវៈ បន្ទាប់ពីបាត់បង់មហេសី ព្រះនាម សាតិ ព្រះអង្គលែងនឹកនាពីអ្វីទាំងអស់ គិតតែពីធ្វើសមាធិ មិនរវល់នឹងរឿងគ្រប់យ៉ាងដែលនៅជុំវិញព្រះអង្គ ។
ចំណែកឯមហេសីរបស់ព្រះកាមទេព ព្រះនាងរាតិ ខិតខំអង្វរព្រះសិវៈ សុំអោយផ្តល់ជីវិតដល់ព្រះកាមទេពវិញ ក៏ប៉ុន្តែព្រះសិវៈ មិនបានធ្វើតាមការអង្វរករនាងឡើយ បានត្រឹមតែអោយពរទៅព្រះកាមទេពថា សូមអោយព្រះកាមទេពក្លាយជាទេវៈមួយអង្គដែលគ្មានរូប មានគ្រប់ទីកន្លែងនៅជុំវិញផែនដី ធ្វើអោយមនុស្សសត្វទាំងពួង កើតមានឡើងនូវចំណង់កាមគុណ តែប៉ុណ្ណោះ។ ទើបចាប់ពីពេលនោះមក ព្រះកាមទេពលែងមានរូបរាងទៀត ហើយមានឈ្មោះមួយទៀតថា អនង្គ មានន័យថាគ្មានរូបរាង ព្រះអង្គកំពុងរសាត់អណ្តែតក្នុងលំហរអាកាស ដើម្បីផ្តល់នូវសេចក្តីត្រេកត្រអាលកាមតណ្ហាដល់មនុស្សសត្វលើផែនដីនេះ ៕
សូមមេត្តាផ្តល់នូវយោបល់មតិ ដើម្បីកែលម្អរ
ReplyDeleteអាណិតព្រះកាមទេព
ReplyDeleteគិតអញ្ចឹងដែរ ! ខំជួយគេតែរលាយខ្លួនឯងទៅវិញ
Deleteខ្លួនគាត់បានរលាយ តែឈ្មោះនិងអនុភាពរបស់គាត់មិនបានរលាយទេ
ReplyDelete