ព្រះអគ្និដុតបំផ្លាញព្រៃខាន់ដាវៈ
រឿងព្រះអគ្និដុតបំផា្លញព្រៃខាន់ដាវៈ (ចម្លាក់ហោជាងនៃហោត្រៃខាងជើងផ្នែកខាងកើត)
រឿងនេះតំណាលថា កាលដែលព្រះក្រឹស្ណៈ និងអរជុន កំពុងសម្រាកនៅក្នុងព្រៃ ខាន់ដាវៈ ស្រាប់តែមានតាបសម្នាក់បានដើរសំដៅមករកពួកគេទាំងពីរ ហើយបានអះអាងថា ខ្លួនគឺជាព្រះអគិ្នដែលកំពុងតែស្រេកឃ្លានយ៉ាងខ្លាំងហើយចង់ដុតបំផ្លាញព្រៃខាន់ដាវៈទាំងមូលដើម្បីស៊ីជាអាហារ ប៉ុន្តេត្រូវព្រះឥន្ទ្របង្អុរទឹកភ្លៀងការពារមិត្តភក្តិរបស់គាត់ដែលជាស្តេចនាគឈ្មោះ តស្សក្ក រស់នៅក្នុងព្រៃនោះ ។ ព្រះអគ្និ (ព្រះអគ្គី) សូមអង្វរឲ្យព្រះក្រឹស្ណៈ និងអរជុន ជួយ ហើយត្រូវបានពួកគេយល់ព្រម។
![]() |
ព្រះឥន្ទ្រ គង់លើដំរីក្បាលបី ព្ធរាវ័ន បង្អុរទឹកភ្លៀង |
ក្រឹស្ណៈនិងអរជុនបានជិះរទេះសេះ ប្រដាប់ដោយអាវុធចម្បាំងដោយដៃចាប់កាន់ធ្នូទិព្វបាញ់ទប់ទល់នឹងអំណាចទឹកភ្លៀងព្យុះផ្គររន្ទះ ដែលបង្កើតឡើងដោយព្រះឥន្ទ្រ។ ព្រះអគិ្នបាននឹងកំពុងបង្កើតភ្លើងឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញព្រៃ និងសព្វសត្វ បក្សាបក្សី ម្រឹគីម្រឹគានិងមច្ឆាជាតិដែលរស់នៅក្នុងទឹកក្បែរៗនោះ ។
![]() |
អ៌ជន និង ព្រះក្រឹស្ណៈ បាញ់ព្រួញទប់ទឹកភ្លៀង |
ដើម្បីជួយព្រះឥន្ទ្រពីការដុតបំផ្លាញព្រៃ និងទីជម្រករបស់ស្តេចនាគក៏ដូចជាសត្វព្រៃនានាផងនោះ ពពួកទេព្តានិងយក្សទាំងឡាយបានចេញមកជួយអន្តរាគមន៍ ប៉ុន្តែត្រូវបានក្រឹស្ណៈ និងអរជុន បាញ់ព្រួញបង្កើតរបាំងការពារមិនឲ្យទឹកភ្លៀងធ្លាក់ចុះមកចំភ្លើងដែលកំពុងឆាបឆេះ។ ទីបំផុតពួកគេទាំងពីរបានផ្ចាញ់ព្រះឥន្ទ្រ ពពួកទេព្តានិងយក្សទាំងឡាយ ហើយទុកឲ្យព្រះអគ្និដុតបំផ្លាញព្រៃខាន់ដាវៈស៊ីជាអាហារតាមចំណង់ ។
ឯកសារយោង ៖ សៀវភៅមគ្គុទេសក៍អាណាចក្រអង្គរ
ឯកសារយោង ៖ សៀវភៅមគ្គុទេសក៍អាណាចក្រអង្គរ
Comments
Post a Comment