ចំបាំងរវាងសុគ្រីពនិង ពាលី
សាច់រឿងនេះ បង្ហាញពីវគ្គមួយនៃរឿងរាមកេរ្តិ៍ អំពីចម្បាំងរវាងស្តេចស្វាទាំងពីរដែលជាបងប្អូននឹងគ្នាគឺសុគ្រីពនិង ពាលី ក្រោមសេចក្តីដំណាលថា ៖ នៅខណៈពេលនៃការធ្វើដំណើររបស់ព្រះរាមនិងព្រះលក្ស្មណ៍ ដើម្បីស្វែងរកនាងសីតាដែលត្រូវស្តេចយក្សក្រុងរាពណហ៍ពង្រត់យកទៅ ពួកគេទាំងពីរបានជួបនឹងស្តេចស្វាឈ្មោះសុគ្រីពនៅពាក់កណ្តាលផ្លូវហើយបានធ្វើការសាកសួរគ្នាទៅវិញទៅមក។
សុគ្រីពបានរ៉ាយរ៉ាប់ប្រាប់ព្រះរាមអំពីទុក្ខសោករបស់ខ្លួនថា ៖ ថ្ងៃមួយនៅពេលដែលពាលីបានធ្វើចម្បាំងជាមួយនឹងស្តេចក្របីឈ្មោះ ទុភី ពាលីបានដេញតាមសម្លាប់ក្របីនោះរហូតដល់រូងភ្នំមួយ ប៉ុន្តែមុននឹងចូលទៅក្នុងរូងភ្នំ ពាលីបានប្រាប់ឲ្យខ្លួន(សុគ្រីព) យកផ្ទាំងថ្មបិទភ្ជិតរូងភ្នំភ្លាម ប្រសិនបើឃើញឈាមក្រហមហូរចេញពីខាងក្នុងរូង ព្រោះប្រាកដជាបងត្រូវក្របីទុភីសម្លាប់ បើជាឈាមពណ៌ខ្មៅនោះជាឈាមក្របីទុភី ដូច្នេះដើម្បីកុំឲ្យស្តេចក្របីនោះចេញមកក្រៅបាន ប្អូនត្រូវបិទរូងភ្នំ !។ សុគ្រីពស្តាប់តាមការណែនាំរបស់បង ពាលី ដោយរង់ចាំនៅខាងក្រៅអស់វេលាជាយូរថ្ងៃនៅតែមិនឃើញបងចេញមកទៀត ហើយស្របពេលនេះមានភ្លៀងធ្លាក់ជាខ្លាំង ឈាមពណ៌ក្រហមបានហូរចេញមកខាងក្រៅ ខ្លួនឃើញដូច្នេះ ក៏ប្រញាប់បិទរូងភ្នំជិតមិនឲ្យក្របីសុភីចេញមកខាងក្រៅបាន ។ ដោយគិតថា បងប្រុសពាលី ត្រូវក្របីសម្លាប់ហើយនោះ ខ្ញុំ(សុគ្រីព)ក៏ត្រូវបានតែងតាំងជាស្តេចស្វាសោយរាជ្យជំនួស ពាលី ជាបង។
និយាយពី ពាលី ប្រយុទ្ធជាមួយទុភី រហូតទាល់តែសម្លាប់ក្របីនោះបាន ប៉ុន្តែចេញមិនរួច ព្រោះរូងភ្នំត្រូវបិទភ្ជិត ក៏រិះរកគ្រប់មធ្យោបាយចេញមកខាងក្រៅ ហើយចងកំហឹងនឹងសុគ្រីពជាខ្លាំង ព្រោះគិតថាសុគ្រីពក្បត់នឹងខ្លួន ។ លុះពេលមកដល់រាជវាំង ពេលដែលឃើញសុគ្រីពសោយរាជ្យ នោះធ្វើឲ្យគេកាន់តែខឹងក្រោធឡើងទ្វេរ បានវាយតប់បណ្តេញខ្លួនចេញពីរាជរាំង ទោះជាខ្លួនខំពន្យល់យ៉ាងណាក៏គេមិនស្តាប់ ។ ចុងក្រោយខ្លួន ក៏ភាសខ្លួនមកកាន់ព្រៃនេះ មួយរយៈ ។ ដោយចងគំនុំនឹងការធ្វើហឹង្សាមកលើខ្លួនផង ធ្វើឲ្យខ្លួនអាម៉ាស់ផង ជាពិសេសគឺមហេសីក៏ត្រូវបានពាលីយកជាកម្មសិទ្ធទៀតនោះ ទើបខ្លួន គិតថានឹងសងសឹងឲ្យបាន។
បន្ទាប់ពីស្តាប់រឿងទុក្ខសោករបស់សុគ្រីពរួចហើយ ព្រះរាមក៏យល់ព្រមជួយសុគ្រីព សម្លាប់ពាលី ហើយសុគ្រីពក៏បានសន្យាថានឹងជួយតាមស្វែងរកព្រះនាងសីតាជាមួយព្រះរាមដែរ ។ ជាបន្តមកទៀត ឈុតឆាកប្រយុទ្ធរវាងសុគ្រីពនិងពាលី ក៏កើតឡើង ព្រះរាមក៏លបបាញ់ពាលីដោយធ្នូទិព្វរបស់ខ្លួន តាមការបង្ហាញរបស់ព្រះលក្ស្មណ៍ បណ្តាលអោយពាលីក្ស័យសង្ខារមរណានាពេលនោះទៅ ។
ក្នុងហោជាងនេះ យើងឃើញមានតួអង្គ ព្រះរាមឈរបាញ់ធ្នូ ព្រះលក្ស្មណ៍អង្គុយចង្អុលប្រាប់ថា អ្នកណាជាសុគ្រីព អ្នកណាជា ពាលី ព្រោះពួកគេជាបងប្អូនភ្លោះ ពិបាកចំណាំបាន ! នៅកណ្តាលហោជាង គឺតួអង្គស្តេចស្វាទាំងពីរកំពុងប្រយុទ្ធគ្នា ខាងឆ្វេងដៃ មានស្វាមួយឈរបែរទៅក្រោយនោះគឺ សុគ្រីព បែរមុខមើលទៅបង ពាលីត្រូវព្រួញដួល ត្រកងដោយមហេសី ។
សុគ្រីពបានរ៉ាយរ៉ាប់ប្រាប់ព្រះរាមអំពីទុក្ខសោករបស់ខ្លួនថា ៖ ថ្ងៃមួយនៅពេលដែលពាលីបានធ្វើចម្បាំងជាមួយនឹងស្តេចក្របីឈ្មោះ ទុភី ពាលីបានដេញតាមសម្លាប់ក្របីនោះរហូតដល់រូងភ្នំមួយ ប៉ុន្តែមុននឹងចូលទៅក្នុងរូងភ្នំ ពាលីបានប្រាប់ឲ្យខ្លួន(សុគ្រីព) យកផ្ទាំងថ្មបិទភ្ជិតរូងភ្នំភ្លាម ប្រសិនបើឃើញឈាមក្រហមហូរចេញពីខាងក្នុងរូង ព្រោះប្រាកដជាបងត្រូវក្របីទុភីសម្លាប់ បើជាឈាមពណ៌ខ្មៅនោះជាឈាមក្របីទុភី ដូច្នេះដើម្បីកុំឲ្យស្តេចក្របីនោះចេញមកក្រៅបាន ប្អូនត្រូវបិទរូងភ្នំ !។ សុគ្រីពស្តាប់តាមការណែនាំរបស់បង ពាលី ដោយរង់ចាំនៅខាងក្រៅអស់វេលាជាយូរថ្ងៃនៅតែមិនឃើញបងចេញមកទៀត ហើយស្របពេលនេះមានភ្លៀងធ្លាក់ជាខ្លាំង ឈាមពណ៌ក្រហមបានហូរចេញមកខាងក្រៅ ខ្លួនឃើញដូច្នេះ ក៏ប្រញាប់បិទរូងភ្នំជិតមិនឲ្យក្របីសុភីចេញមកខាងក្រៅបាន ។ ដោយគិតថា បងប្រុសពាលី ត្រូវក្របីសម្លាប់ហើយនោះ ខ្ញុំ(សុគ្រីព)ក៏ត្រូវបានតែងតាំងជាស្តេចស្វាសោយរាជ្យជំនួស ពាលី ជាបង។
![]() |
ចំបាំងសុគ្រីព និង ពាលី |
បន្ទាប់ពីស្តាប់រឿងទុក្ខសោករបស់សុគ្រីពរួចហើយ ព្រះរាមក៏យល់ព្រមជួយសុគ្រីព សម្លាប់ពាលី ហើយសុគ្រីពក៏បានសន្យាថានឹងជួយតាមស្វែងរកព្រះនាងសីតាជាមួយព្រះរាមដែរ ។ ជាបន្តមកទៀត ឈុតឆាកប្រយុទ្ធរវាងសុគ្រីពនិងពាលី ក៏កើតឡើង ព្រះរាមក៏លបបាញ់ពាលីដោយធ្នូទិព្វរបស់ខ្លួន តាមការបង្ហាញរបស់ព្រះលក្ស្មណ៍ បណ្តាលអោយពាលីក្ស័យសង្ខារមរណានាពេលនោះទៅ ។
ក្នុងហោជាងនេះ យើងឃើញមានតួអង្គ ព្រះរាមឈរបាញ់ធ្នូ ព្រះលក្ស្មណ៍អង្គុយចង្អុលប្រាប់ថា អ្នកណាជាសុគ្រីព អ្នកណាជា ពាលី ព្រោះពួកគេជាបងប្អូនភ្លោះ ពិបាកចំណាំបាន ! នៅកណ្តាលហោជាង គឺតួអង្គស្តេចស្វាទាំងពីរកំពុងប្រយុទ្ធគ្នា ខាងឆ្វេងដៃ មានស្វាមួយឈរបែរទៅក្រោយនោះគឺ សុគ្រីព បែរមុខមើលទៅបង ពាលីត្រូវព្រួញដួល ត្រកងដោយមហេសី ។
Comments
Post a Comment