ផ្ទាំងចម្លាក់របស់ព្រះបាទសុរិយាវរ្ម័នទី២ និងក្បួនទ័ព
King SuryavaramanII
ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោករបស់ប្រទេសកម្ពុជា ជាមរតករបស់បុព្វបុរសខ្មែរនាសម័យអង្គរ ជាដួងព្រលឹងជាតិខ្មែរដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាមោទនភាពរបស់ជាតិខ្មែរយ៉ាងពិតប្រាកដ ដែលបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលរបស់ព្រះបាទសុរិយវរ្ម័នទី២ ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា និកាយព្រះវិស្ណុ ។ ក្រៅពីសំណង់ប្រាសាទដ៏មហិមាសង់ពីថ្មបាយក្រៀមនិងថ្មភក់ ប្រាសាទអង្គរវត្ត នៅមានក្បាច់ចំលាក់ដ៏អស្ចារ្យ ពិព៌ណនាអំពីរឿងរ៉ាវផ្សេងៗទាក់ទងទៅនឹងទេវកថា ទេពអប្សរ មនុស្ស សត្វ និងរឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រខ្លះៗផងដែរ ដូចជាចំលាក់ក្បួនទ័ពរបស់ព្រះបាទសុរិយវរ្ម័នទី២នៅថែវខាងត្បូងជាដើម ។តើចំលាក់របស់ព្រះបាទសុរិយវរ្ម័នទី២ និងក្បួនទ័ពរបស់ព្រះអង្គមានអ្វីអស្ចារ្យខ្លះ សូមវិភាគនិងស្រាវជ្រាវទាំងអស់គ្នា !
សូមធ្វើការទស្សនាបញ្ច្រាសនឹងដំណើរទ្រនិចនាឡិកា មានន័យថាពីស្តាំទៅឆ្វេង !
ពេលលោកអ្នកឆ្លងកាត់រានហាលដែលនៅខាងមុខប្រាសាទរួច នោះលោកអ្នកនឹងស្ថិតនៅជាន់ទី១នៃប្រាសាទនេះ ! សូមបត់ទៅខាងស្តាំដៃដើម្បីទស្សនា ! អ្វីដែលអ្នកបានឃើញនៅថែវខាងលិចឆៀងខាងត្បូងគឺជាចំលាក់ដែលរៀបរាប់អំពីរឿងទេវកថា ដែលមានចំណងជើងថា មហាភតរយុទ្ធ ។ បន្តទៅមុខទៀត ហើយបត់ឆ្វេង អ្នកនឹងបានឃើញផ្ទាំងចំលាក់មួយទៀត ដែលព៌ណនាអំពីព្រះបាទសុរិយវរ្ម័នទី២ និងក្បួនទ័ពរបស់ទ្រង់ ។ ចំលាក់នេះ បែងចែកជាពីររឿង គឺ១ និយាយអំពីកិច្ចជំនុំពិភាក្សារវាង ព្រះបាទសុរិយវរ្ម័នទី២ជាមួយមេទ័ពនិងមន្ត្រីធំៗ ចំណែកមួយផ្នែកទៀត គឺព៌ណនាអំពីក្បួនទ័ព របស់ព្រះបាទសុរិយវរ្ម័នទី២ ចេញច្បាំង ។
ចម្លាក់នេះ ស្ថិតនៅផ្នែកខាងលើ គេឃើញមានព្រះបាទសុរិយវរ្ម័នទី២ គង់នៅលើបល្ល័ងយកដៃចង្អុលទៅកាន់មន្ត្រីម្នាក់ជាហោរា មានសៀតកំបិតស្នៀតនៅចង្កេះ ។ជុំវិញព្រះអង្គ មានមន្ត្រីទ័ពនិងស៊ីវិល ជាពិសេសមានព្រាហ្មបុរោហិត បរិវារកាន់ក្ល័សនិងបក់ផ្លិតជាច្រើននាក់ទៀត នៅជុំវិញព្រះអង្គ។ ចំណុចពិសេសដែលយើងអាចសំគាល់ព្រះអង្គនោះគឺ ម្កុដ កំពូលស្រួចដូចកំពូលប្រាង្គប្រាសាទ ដែលជាទូទៅ មានតែទេពនិងព្រះអង្គម្ចាស់តែប៉ុណ្ណោះដែលមានម្កុដនៅលើក្បាល ។
ចំណែកចម្លាក់នៅខាងក្រោមនោះ ព៌ណនាអំពីការដង្ហែរក្បួនទ័ពរបស់ព្រះបាទសុរិយវរ្ម័នទី២ ទៅកាន់សមរភូមិសង្គ្រាមនៅភាគខាងកើត ដោយនៅខាងចុងក្រោយនៃក្បួននេះ យើងឃើញមានក្រុមស្រីស្នំ ស្នំឯកនិងអគ្គមហេសីរបស់ព្រះអង្គ គង់នៅលើគ្រែស្នែង អមដោយបរិវារប្រុសស្រីជាខ្ញុំកំដរជាច្រើននាក់ផងដែរ។ បើយើងរាប់ចំនួនអ្នកដែលជិះនៅលើគ្រែស្នែងនេះ គឺមានចំនួន១១រូប ហើយអ្នកនៅខាងមុខគេ គឺជាអគ្គមហេសីព្រោះបើសង្កេតមើលទៅ គឺឃើញថាមានគ្រឿងតុបតែង និងម្កុដល្អដាច់គេ ចំណែកឯអ្នកនៅខាងក្រោយៗមកទៀត គឺកាន់តែសាមញ្ញធម្មតា ។
![]() |
ស្នំ |
![]() |
ស្នំ |
នៅពីមុខក្រុមរបស់ស្រីស្នំនិងអគ្គមហេសី គឺជាក្រុមកងទ័ពថ្មើរជើង ទ័ពសេះទ័ពដំរី រួមនិងក្រុមព្រាហ្ម រួមដំណើររបស់ព្រះមហាក្សត្រ ទៅកាន់សមរភូមិផងដែរ ។ នៅក្នុងក្បួននេះ ព្រះមហាក្សត្រទ្រង់គង់នៅលើដំរី ដែលមានម្កុដដូចព្រះអង្គដែរ ចំណែកឯមេទ័ពទាំងឡាយគឺនៅខាងមុខ និងខាងក្រោយព្រះអង្គ ។
ចំនួនមេទ័ពដំរីដែលឆ្លាក់នៅផ្ទាំងនេះមានចំនួន១៩នាក់បូកបញ្ចូលទាំងមេទ័ពសៀមម្នាក់ផង ចំណែកឯមេទ័ពជិះលើសេះ មានចំនួនប្រហែល៨១នាក់ ដោយគេឆ្លាក់យ៉ាងមានរបៀប គឺ រាប់ពីមុខមក យើងឃើញមេទ័ពស្រួច
![]() |
មេទ័ពស្រួច មានអក្សរចារឹកឈ្មោះនៅជិតនោះ |
ជិះសេះតែម្នាក់ប៉ុណ្ណោះ(១ជួរ) ក្រោយៗមក មាន២នាក់ ៣នាក់ រហូតដល់៥នាក់(៥ជួរ) (ខ្ញុំរាប់ខ្លួនឯងទេ រាប់៥ដងគឺឃើញចំនួនប៉ុណ្ណឹង អាចខុសចំនួន ដូច្នេះបងប្អូនអាចសាកល្បងរាប់បាន)។
![]() |
មេទ័ពជិះលើខ្នងសេះ |
![]() |
មេទ័ពជិះលើខ្នងសេះ |
![]() |
ក្រុមព្រាហ្មបាគូបុរោហិត |
ឈ្មោះមេទ័ពសំខាន់ៗក្នុងក្បួនរបស់ព្រះបាទសុរិយវរ្ម័នទី២
ក្នុងសៀវភៅ និយាយពីប្រាសាទអង្គរវត្ត អ្នកនិពន្ធ ឈ្មោះ Eleanor Mannikka បានបង្ហាញឈ្មោះមេទ័ពរបស់ព្រះបាទសុរិយវរ្មន័ទីពីរ ក្នុងចម្លាក់និយាយពីក្បួនទ័ពព្រះអង្គ នៅជញ្ជាំងខាងត្បួង ប៉ែកខាងលិចនៃប្រាសាទ ( ជាន់ទីមួយ) ។ អ្នកបុរាណវិទូ បានបង្ហាញថា នៅជិតមេទ័ព និមួយៗ គេមានចារឹកឈ្មោះ មេទ័ពនោះ។
ខាងក្រោមនេះជាឈ្មោះមេទ័ពទាំងនោះ ជាភាសាខ្មែរ ( តាមបែបបាលី)
១. ស្រី ជយសិង្ហវរ្ម័ន ( Sri jayasimhavarman)
២. ស្រី រាជសិង្ហវរ្ម័ន ( Sri Rajasimhavarman)
៣. ស្រី វឌ្ឍនា ( Sri Vardhana)
៤. ធនញ្ជ័យ ( Dhanan Jaya)
៥. ស្រី នរិបតិន្រ្ទាវរ្ម័ន( Sri Narapatindravamarn)
៦. ស្រី ជយេន្រ្ទាវរ្ម័ន( Sri Jayendravarman)
៧. ស្រី វិរិន្រ្ទាធិបតិ វរ្ម័ន ( Sri Virendradhipati Varman)
៨. ស្រី ជយយុទ្ធវរ្ម័ន ( Sri Jayayudhavarman)
៩. ស្រី សុរធិបតិវរ្ម័ន ( Sri Suradhipai varman)
១០. អនៈ សញ្ជក ត្រៃលោកបុរៈ( Anak Sanjak Trailokyapura)
១១. ស្រី រាជេន្រ្ទវរ្ម័ន ( Sri Rajendravarman)
១២. ស្រី សិង្ហវរ្ម័ន(Sri Simhavarman)
១៣. ស្យាមកុក ( leader of Siam kok)
១៤. មហាសេនាបតិ ស្រីវិរិន្រ្ទវរ្ម័ន ( Mahasenapati srivirendravarman)
១៥. ស្រី រណវិរវរ្ម័ន ( Sri Ranaviravarman)
១៦. ស្រី វិរយុទ្ធវរ្ម័ន ( Sri Virayudhvarman)
១៧. ស្រី មហាបតិន្រ្ទវរ្ម័ន ( Sri Mahapatindravarman)
១៨. ស្រី ព្រឹទិ្ធនរេន្រ្ទ ( មកពីពាក្យ ព្រឹទ្ធ និង ឥន្រ្ទ) ( Sri Prithinarendra)
២. ស្រី រាជសិង្ហវរ្ម័ន ( Sri Rajasimhavarman)
៣. ស្រី វឌ្ឍនា ( Sri Vardhana)
៤. ធនញ្ជ័យ ( Dhanan Jaya)
៥. ស្រី នរិបតិន្រ្ទាវរ្ម័ន( Sri Narapatindravamarn)
៦. ស្រី ជយេន្រ្ទាវរ្ម័ន( Sri Jayendravarman)
៧. ស្រី វិរិន្រ្ទាធិបតិ វរ្ម័ន ( Sri Virendradhipati Varman)
៨. ស្រី ជយយុទ្ធវរ្ម័ន ( Sri Jayayudhavarman)
៩. ស្រី សុរធិបតិវរ្ម័ន ( Sri Suradhipai varman)
១០. អនៈ សញ្ជក ត្រៃលោកបុរៈ( Anak Sanjak Trailokyapura)
១១. ស្រី រាជេន្រ្ទវរ្ម័ន ( Sri Rajendravarman)
១២. ស្រី សិង្ហវរ្ម័ន(Sri Simhavarman)
១៣. ស្យាមកុក ( leader of Siam kok)
១៤. មហាសេនាបតិ ស្រីវិរិន្រ្ទវរ្ម័ន ( Mahasenapati srivirendravarman)
១៥. ស្រី រណវិរវរ្ម័ន ( Sri Ranaviravarman)
១៦. ស្រី វិរយុទ្ធវរ្ម័ន ( Sri Virayudhvarman)
១៧. ស្រី មហាបតិន្រ្ទវរ្ម័ន ( Sri Mahapatindravarman)
១៨. ស្រី ព្រឹទិ្ធនរេន្រ្ទ ( មកពីពាក្យ ព្រឹទ្ធ និង ឥន្រ្ទ) ( Sri Prithinarendra)
![]() |
មេទ័ពស្យាមកុក |
![]() |
កងទ័ពស្យាមកុក |
យើងសង្កេតឃើញថា ទ័ពស្យាមកុក ហាក់មិនសូវយកចិត្តទុកដាក់នឹងការធ្វើដំណើរនេះទេ មើលទៅហាក់បង្ហាញភាពល្ហិតល្ហៃអស់កំលាំង ខ្លះនិយាយគ្នាសើចសប្បាយ ខ្លះក៏បង្ហាញទឹកមុខក្រៀមក្រំយំសោកជាដើម មិនដូចកងទ័ពខ្មែរ ម្នាក់ៗពោរពេញដោយភាពស្វាហាប់ម៉ឺងម៉ាត់នោះឡើយ។
Comments
Post a Comment