រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន
រឿងព្រេងនិទានមួយព្រះប្រដ្យកម្ម 🇰🇭
ប្រាសាទបាយ័នដែលបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ គឺព្រះបាទ ជ័យវរ្ម័ន ទី ៧ នៅចុង ស . វ ទី ១២ ដើម ស . វ ទី១៣ បានបន្សល់ទុកនូវ រឿងព្រេងនិទានបុរាណមួយតាមបែបព្រហ្មញ្ញសាសនាដែលមានប្រភពចេញពីប្រទេសឥណ្ឌា ។
![]() |
ចម្លាក់រឿងនិទាននៅប្រាសាទបាយ័ន |
![]() |
អ្នកនេសាទ កំពុងនេសាទត្រី |
ដោយឃើញពោះត្រីមាសនោះធំពេក ព្រះមហាក្សត្រក៏បានបញ្ជាអោយអាមាត្យ យកដាវយ៉ាងមុតមួយវះពោះត្រីនោះ រំពេចនោះក៏លេចចេញព្រះរាជកុមារពីក្នុងពោះត្រីនោះ ដោយបុណ្យបារមី ព្រះរាជកុមារនោះ នៅមានជីវិតនៅឡើយ (ក្នុងរូបចម្លាក់ ឃើញព្រះមហាក្សត្រី ឈោងដៃទទួលព្រះរាជកុមារ)។ តាមការស្រាវជ្រាវបានឲ្យដឹងថាព្រះប្រដ្យកម្ម គឺជាព្រះរាជបុត្រដ៏ឆ្នើមរបស់ ព្រះគ្រឹស្ណៈ និង ព្រះនាងក្មិនិ ដែលមានវាសនាដ៏អភព្វក្រៃលែង ។ ព្រះអង្គ ត្រូវយក្ខិនីឈ្មោះសម្បរៈ ចាប់យកទៅដាក់ក្នុងប្រអប់ឈើមួយ ដើម្បី បណ្តែតពោងពាយក្នុងកញ្ជើចោលតាមសមុទ្រ ។
តាមពិតទៅ ព្រះរាជកុមារ គឺជា ព្រះកាមទេព ដែលជាតំណាងសភាវៈ ស្នេហាក្នុងលទ្ធិព្រហ្មញ្ញសាសនា។ បន្ទាប់ពីត្រូវព្រះសិវដុតអោយក្លាយជាផេះមក ព្រះសិវបានសន្យាថានឹងឲ្យព្រះកាមទេព ចាប់ជាតិជាមួយនឹងព្រះក្រឹស្ណៈនិងនាង Rukmini ចំណែកព្រះនាងរីទីជាមហេសី និងទៅចាប់ជាតិ ជាមួយនាង Rukmi ហើយពួកគេនឹងក្លាយជាគូនឹងគ្នាទៀត។
តាមការស្រាវជ្រាវខាងលើនេះ យើងក៏បានដឹងទៀតថាក្រោយមកព្រះ កាមទេពបានរៀបអភិសេកជាមួយព្រះនាងវរវតី ហើយក៏បានសម្លាប់ យក្ខិនីនោះចោលទៅ ។
![]() |
ចម្លាក់នៅប្រាសាទបាយ័ន |
បានបង្ហាញឲ្យឃើញមនុស្សស្រីម្នាក់
( ព្រះបូរវត្តី? )កំពុងពរព្រះរាជកុមារប្រដ្យកម្មដាក់ក្នុងល្អី ឬ
ប្រអប់ឈើមួយបម្រុងយកទៅបោះចោលក្នុងបាតសមុទ្រ ។
នៅចុងសតវត្ស ទី ១៩ ដើមសតវត្ស ទី ២០ រឿងព្រេងនិទាននេះ ត្រូវបាន ប្រជាជនលើកយកមកតំណាលប្រាប់កូនចៅរបស់ពួកគេតៗគ្នាហាក់បីដូចជារឿងពិត ៕
ត្រាណេ
wikipedia.com
wikipedia.com
Berbagai macam cara bisa dilakukan untuk menang judi togel online. salah satunya tentu saja dengan mantra tembus togel lewat mimpi.
ReplyDelete