រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន


រឿងព្រេងនិទានមួយព្រះប្រដ្យកម្ម 🇰🇭


ប្រាសាទបាយ័នដែលបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ គឺព្រះបាទ ជ័យវរ្ម័ន ទី ៧ នៅចុង ស . វ ទី ១២ ដើម ស . វ ទី១៣ បានបន្សល់ទុកនូវ រឿងព្រេងនិទានបុរាណមួយតាមបែបព្រហ្មញ្ញសាសនាដែលមានប្រភពចេញពីប្រទេសឥណ្ឌា ។
ចម្លាក់រឿងនិទាននៅប្រាសាទបាយ័ន
តាមរយៈរូបចម្លាក់បុរាណដែលបង្ហាញពីរឿងព្រេង និទាននេះបានធ្វើឲ្យយើងចាត់ទុកថា រឿងព្រេងនិទានខ្មែរបុរាណមួយនេះមានភាពល្បីល្បាញបំផុតនៅសម័យ អង្គរ ។ បើពុំដូច្នោះទេ គេពិតជាមិន ឆ្លាក់វានៅលើជញ្ជាំងប្រាសាទសិលាខ្មែរឡើយ ហើយយើងក៏តែងតែបានឃើញសាច់រឿងស្រដៀងគ្នានេះ នៅក្នុងរឿងខ្លួនល្ខោនបាសាក់​ ឬរឿងនិទានផ្សេងៗផងដែរ។




អ្នកនេសាទ កំពុងនេសាទត្រី
រឿងព្រេងនិទានដែលមានរូបចម្លាក់នៅថែវខាងត្បូង ស្លាបឈាងខាងកើតនៃ ប្រាសាទបាយ័ននោះ គឺជារឿងព្រេងមួយដែលមានឈ្មោះថា ’ ព្រះ ប្រដ្យកម្ម ” ។ រឿងព្រេងនេះ បង្កប់នូវអាថ៌កំបាំងពាក់ព័ន្ធទៅនឹងប្រវត្តិ របស់ព្រះមហាក្សត្រមួយព្រះអង្គដែលមុនឡើងសោយរាជ្យសម្បត្តិ កាលពីកុមារភាពត្រូវបានដាក់ចូលក្នុងប្រអប់ម្យ៉ាងឬក៏ល្អី រួចគេបណ្តែតចោលតាមសមុទ្រ ហើយត្រូវបានត្រីធំមួយលេបចូលពោះបាត់ទៅ ។ បន្ទាប់មកមានអ្នកនេសាទត្រីម្នាក់​ បង់សំណាញ់បានត្រីនោះ ប៉ុន្តែដោយឃើញត្រីនោះ ធំចំឡែក ទើបយកត្រីនោះទៅថ្វាយព្រះរាជាទត ។ 
​​​
អ្នកនេសាទយកត្រីចម្លែកទៅថ្វាយស្តេច
ដោយឃើញពោះត្រីមាសនោះធំពេក ព្រះមហាក្សត្រក៏បានបញ្ជាអោយអាមាត្យ​ យកដាវយ៉ាងមុតមួយវះពោះត្រីនោះ រំពេចនោះក៏លេចចេញព្រះរាជកុមារពីក្នុងពោះត្រីនោះ ដោយបុណ្យបារមី ព្រះរាជកុមារនោះ នៅមានជីវិតនៅឡើយ (ក្នុងរូបចម្លាក់ ឃើញព្រះមហាក្សត្រី ឈោងដៃទទួលព្រះរាជកុមារ)។  តាមការស្រាវជ្រាវបានឲ្យដឹងថាព្រះប្រដ្យកម្ម គឺជា​ព្រះរាជបុត្រដ៏ឆ្នើមរបស់ ព្រះគ្រឹស្ណៈ និង ព្រះនាងក្មិនិ ដែលមានវាសនាដ៏អភព្វក្រៃលែង ។ ព្រះអង្គ ត្រូវយក្ខិនីឈ្មោះ​សម្បរៈ ចាប់យកទៅដាក់ក្នុងប្រអប់ឈើមួយ ដើម្បី បណ្តែតពោងពាយក្នុងកញ្ជើចោលតាមសមុទ្រ ។ 


ស្តេចបញ្ជាអោយវះពោះត្រី
តាមពិតទៅ ព្រះរាជកុមារ គឺជា ព្រះកាមទេព ដែលជាតំណាងសភាវៈ ស្នេហាក្នុងលទ្ធិព្រហ្មញ្ញសាសនា។ បន្ទាប់ពីត្រូវព្រះសិវដុតអោយក្លាយជាផេះមក ព្រះសិវបានសន្យាថានឹងឲ្យព្រះកាមទេព ចាប់ជាតិជាមួយនឹងព្រះក្រឹស្ណៈនិងនាង Rukmini ចំណែកព្រះនាងរីទីជាមហេសី និងទៅចាប់ជាតិ ជាមួយនាង Rukmi ហើយពួកគេនឹងក្លាយជាគូនឹងគ្នាទៀត។ 
តាមការស្រាវជ្រាវខាងលើនេះ យើងក៏បានដឹងទៀតថាក្រោយមកព្រះ កាមទេពបានរៀបអភិសេកជាមួយព្រះនាងវរវតី ហើយក៏បានសម្លាប់ យក្ខិនីនោះចោលទៅ ។ 


ចម្លាក់នៅប្រាសាទបាយ័ន 
ទស្សនីយភាពនៃចម្លាក់នៅលើប្រាសាទបាយ័ន
បានបង្ហាញឲ្យឃើញមនុស្សស្រីម្នាក់
 ( ព្រះបូរវត្តី? )កំពុងពរព្រះរាជកុមារប្រដ្យកម្មដាក់ក្នុងល្អី ឬ 

ប្រអប់ឈើមួយបម្រុងយកទៅបោះចោលក្នុងបាតសមុទ្រ ។
នៅចុងសតវត្ស ទី ១៩ ដើមសតវត្ស ទី ២០ រឿងព្រេងនិទាននេះ ត្រូវបាន ប្រជាជនលើកយកមកតំណាលប្រាប់កូនចៅរបស់ពួកគេតៗគ្នាហាក់បីដូចជារឿងពិត ៕
ត្រាណេ
wikipedia.com 

Comments

  1. Berbagai macam cara bisa dilakukan untuk menang judi togel online. salah satunya tentu saja dengan mantra tembus togel lewat mimpi.

    ReplyDelete

Post a Comment

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

តើនារីអប្សរាមានឈ្មោះដែរឬទេ?