ព្រះឥសូររាំបំផ្លាញសម្រស់នាង គីរីកាឡាមាយា

រឿងនិទាននេះដំណាលថា ៖ កាលពីដើមឡើយនាង គីរីកាឡាមាយា ជាស្ត្រីម៉េម៉ាយមានរូបសម្រស់សម្ផស្សឆើតឆាយលើសស្រីទាំងអស់លើលោក កាលបើក្សត្រគ្រប់នគរបានឃើញនាងហើយ រមែងចាប់ចិត្តមេត្រីចង់បាននាងមកធ្វើជាគូគ្រង ។ ក្សត្រទាំងនោះបានរៀបចំធ្វើសឹកសង្គ្រាមដើម្បីដណ្តើមយករូបនាង មកធ្វើជាមហេសី។ នគររបស់នាងគីរីកាឡាមាយា ស្ថិតនៅភាគខាងជើងភ្នំហេមពាន្ត។ នាងមានការព្រួយបារម្ភ យ៉ាងខ្លាំងថាប្រាកដជានឹងមានសង្គ្រាមប្រល័យលោកកើតឡើងរវាងក្រុមក្សត្រទាំងនោះ ហើយនាងគិតថារឿងហេតុទាំងនេះ កើតឡើងដោយសារតែសម្រស់របស់នាង បើដូច្នេះមែន មានបាបកម្មធ្ងន់ធ្ងរណាស់ ដាច់ខាតត្រូវតែបំផ្លាញរូបឆោមអនង្គ របស់នាងចោលទើបអាចសង្គ្រោះលោកឲ្យមានសេចក្តីសុខបាន។ គិតដូច្នេះហើយ នាងបានសម្រចរៀបចំធ្វើពិធីយាងអង្គព្រះឥសូរឲ្យចុះមកបំផ្លាញសម្រស់របស់នាង។ នៅក្នុងពិធីនោះនាងបានអញ្ជើញក្សត្រគ្រប់អង្គគ្រប់នគរទាំងអស់ឲ្យមកចូលរួមជួបជុំពិភាក្សាដោយសន្តិវិធី។
គ្រាន់តែបានឃើញសម្រស់នាង គីរីកាឡាមាយា ភ្លាមស្តេចគ្រប់អង្គ កើតឡើងនូវអារម្មណ៍វក់វីស្ទើរឆ្កួតលីលា ដោយអ្នកខ្លះមានអារម្មណ៍អណ្តែតអណ្តូងហើយគិតថា ទោះបីជាអញ មិនបានរាងកាយនាងទាំងមូលក៏មិនថ្វីដែរ ឲ្យតែបានដៃមួយចំហៀង ឬជើងមួយចំហៀង ឬម្រាមដៃមួយ ឬក្រចកដៃបន្តិច ឬសុដន់តែម្ខាង ឬសូម្បីតែសរសៃសក់មួយក៏អស់ចិត្តដែរ។ រីឯនាង គីរីកាឡាមាយា គិតក្នុងចិត្តថា ទោះបីនាងអាចធ្វើបែបនោះបានមែន ក៏នៅតែមិនអាចចែកចាយឲ្យក្សត្រទាំងនោះគ្រប់ៗគ្នាបានដែរ។ ដូច្នេះនាងបានសុំពរឲ្យព្រះឥសូរ បំផ្លាញសម្រស់នាងដើម្បីរក្សាសុវត្ថិភាព ស្ថិរភាពនិងសុខសន្តិភាពជួនចក្រវាលទាំងមូលឡើងវិញបាន ។ ភ្លាមនោះព្រះឥសូរបានចាប់ផ្តើមសម្តែងរបាំ រាំដោយមានការចូលរួមពីគ្រប់អាទិទេពដើម្បីផ្គុំគ្នាប្រគំតន្ត្រីរំលាយសម្រស់របស់នាង ដោយព្រះអង្គរាំពត់ពែនតាមចង្វាក់ភ្លេង ។ បន្ទាប់ពីការប្រគំតន្ត្រីចប់រួចមក អាទិទេពទាំងឡាយក៏រលាយរូបបាត់ទៅ រីឯសម្រស់នាង គីរីកាឡាមាយា ក៏ត្រូវបានបំផ្លាញបន្តិចម្តងៗ ក្លាយរូបកាយទៅជាដូចយាយចាស់ជរាម្នាក់ គ្មានធ្មេញល្អ សុដន់ធ្លាក់សំយាក រូបស្គមស្គាំងគ្មានកំលាំងកំហែង ។ល។ គ្រាន់តែឃើញសភាពនៃរាងកាយភ្លាម នាងមានភាពត្រេកអរណាស់ ហើយចាប់ផ្តើមងាកមកញញឹមដាក់គ្រប់ក្សត្រទាំងអស់ ប៉ុន្តែគ្មានក្សត្រណាម្នាក់ស្មោះស្ម័គ្របេតីលើរូបនាងទៀតឡើយ ហើយសង្គ្រាមក៏ត្រូវបានរំសាយនាពេលនោះទៅ ។ (លោក ចាន់ ភក្តី )
![]() |
ព្រះឥសូររាំបំផ្លាញសម្រស់នាង គីរីកាឡាមាយា |

Comments
Post a Comment