ព្រះក្រឹស្ណៈ សម្លាប់យក្សដំរី និង តោ
រឿងព្រះក្រឹស្ណៈ សម្លាប់យក្សដំរីនិងតោ
រឿងនេះតំណាលថា ៖ កាលដែលព្រះក្រឹស្ណៈ អាយុទើបបាន៧ឆ្នាំ ស្តេចយក្សកាំស្សៈដែលត្រូវជាឪពុកមា បានបញ្ជាឲ្យបីសាចដំរីនិងបីសាចតោតាមសម្លាប់។ (ព្រះក្រឹស្ណៈ ជាអវតារទី៨របស់ព្រះវិស្ណុ )
ទីបំផុត ក្រឹស្ណៈ បានសម្លាប់ដំរីនោះវិញ ដោយព្រះអង្គបានឈាន២៣ជំហានដើម្បីចាប់បោកសម្លាប់សត្វដំរីនោះ ប៉ុន្តែនៅតែមិនស្លាប់។ លុះដល់ជំហានទី២៤ទើបព្រះអង្គឈ្វេងយល់ពីជីវិតរស់នៃការដកដង្ហើមរបស់ដំរីនោះបាន ព្រះអង្គបានចងប្រមោយដំរីដើម្បីបិទច្រមុះ បានកាច់ភ្លុកដំរី និងច្របាច់មាត់របស់ដំរីជិត ចុងក្រោយគឺជំហានទី២៥ ក្រឹស្ណៈ បានចាប់បោកដំរីនោះផ្ទប់ទៅនឹងដី ទើបបីសាចដំរីនោះបានរលាយរូបកាយបន្តិចម្តងៗរហូតដល់រលាយបាត់ទៅ ។ រីឯបីសាចតោក៏មានមហិទ្ធិឬទ្ធិខ្លាំងអស្ចារ្យ គ្មានអ្វីអាចសម្លាប់បាន ប៉ុន្តែត្រូវព្រះក្រឹស្ណៈ ចាប់កន្ទុយរបស់បីសាចតោនោះបាន រួចដករោមម្តងមួយសរសៃៗ រហូតអស់រោមពីកន្ទុយ ទើបបីសាចតោនោះរលាយរូបកាយពីលោកទាំងបីនេះបាត់ទៅ ។
Comments
Post a Comment