យក្សវីរាធចាប់នាងសីតា
យក្សវីរាធចាប់នាងសីតា ( រឿងរាមកេរ្តិ៍)
វគ្គមួយនៅក្នុងរឿងរាមាយាណៈ ឬរឿងរាមកេរ្តិ៍ ហើយត្រូវបានសិល្បករជាងចម្លាក់យកមកឆ្លាក់នៅប្រាសាទនានាជាច្រើន។ រឿងនេះទិនានដូចតទៅនេះ ៖
ខណៈពេលព្រះរាមនិងនាងសីតា អមដំណើរដោយព្រះអនុជ លក្ម្សណ៍ ត្រូវបាននិរទេសចេញពីមហានគរហើយត្រូវធ្វើដំណើរផ្សងព្រេងនៅតាមព្រៃស្រោង ក៏បានជួបជាមួយនឹងយក្សវីរាធ។
![]() |
យក្សវីរាធ ឆក់នាងសីតា |
កំណើតដើមរបស់យក្សវីរាធនេះ គឺជាទេវតូរដន្ត្រីនៅស្ថានទេវលោក បានទៅលេងភ្លេងនៅស្ថានស្តេចទេពឈ្មោះ វេស្សរ ជាញឹកញាប់ដែលស្តេចទេពនេះមានអគ្គមហេសីឈ្មោះនាងរុំភា លុះក្រោយមកទេវតូដន្ត្រីរូបនេះក៏បានលួចសាហាយស្មន់ជាមួយនាងរុំភា ។
កាលបើបានដឹងអំពីបញ្ហានោះមក ស្តេចទេពក៏បានដាក់បណ្តាសាដល់ទេវតូដន្ត្រីឲ្យក្លាយជាយក្ស ប៉ុន្តែអាចរួចពីបណ្តាសានេះបាន លុះត្រាណាអវតារទី៧របស់ព្រះវិស្ណុជាព្រះរាម សម្លាប់យក្សនេះដោយដុតឬកប់ទាំងរស់ ។
ក្នុងដំណើរផ្សងព្រេងនោះ នៅពេលឃើញព្រះរាម នាងសីតា និង ព្រះលក្ម្សណ៍ ដើរឆ្លងកាត់ ព្រៃកន្លែងខ្លួន យក្សវីរាធក៏បានចាប់ឆក់យកនាងសីតា ។ ពេលនោះឆាកប្រយុទ្ធរវាងព្រះរាម ព្រះលក្ម្សណ៍និងយក្សវីរាធ ក៏បានកើតឡើង។ ទីបញ្ចប់ព្រះរាមព្រះលក្ម្សណ៍ក៏បានផ្ចាញ់យក្សនេះ ហើយហៀបនឹងសម្លាប់ ស្រាប់តែយក្សនោះបានសួរនាំអំពីតួអង្គទាំងពីរ ថាជាអ្នកណា ? បន្ទាប់ពីបានដឹងថា ជាព្រះរាម អវតារទី៧របស់ព្រះវិស្ណុហើយ យក្សនេះក៏បានអង្វរអោយព្រះរាមយករាងកាយរបស់ខ្លួនទៅកប់ក្នុងដីទាំងរស់ ទើបបានចាកផុតពីបណ្តាសារបស់ស្តេចទេព ហើយអាចវិលត្រលប់ទៅទីស្ថានរបស់ខ្លួនវិញ ។
Comments
Post a Comment