ប្រាសាទលាក់នាង ( Leak Neang Temple )


ប្រាសាទលាក់នាង (Leak Neang Temple )



ប្រាសាទតូចមួយ នៅក្បែរប្រាសាទតាកែវ​ ដែលបានសាងសង់ក្នុងអំឡុងចុងសតវត្សទី១២ ជាប្រាសាទទោល សង់ពីថ្មភក់ មានច្រកចូលពីទិសខាងកើត មានកំពែង មានខ្លោងទ្វារ ប៉ុន្តែបែកបាក់អស់ ។



 ខាងក្រោយប្រាសាទគឺជាស្ទឹងសៀមរាបដែលហូរមកពីភ្នំគូលែន ជាទីសក្ការបូជាមួយដ៏ធំចំពោះអទិទេពនាដើមសម័យអង្គរ ។  គេពុំមានឯកសារសិលាចារឹកទាក់ទងនឹងប្រាសាទនេះទេ ប៉ុន្តែគេអាចសន្និដ្ឋានបានថា ប្រាសាទនេះ គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២ នាសម័យអង្គរធំ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដូចប្រាសាទព្រហ្មកិលដែរ ។



 ប្រាសាទនេះ មានរាងតូចច្រឡឹងខ្ពស់ មានមុខបែរទៅទិសខាងកើត មានទ្វារបញ្ឆោតនៅទិសខាងត្បូង ខាងលិចនិងខាងជើង ។​ មានអប្សរា មានរូបចំលាក់ទាក់ទងទៅនឹងពុទ្ធសាសនា មានរូបនាគ ជាដើម។ល។







សូមមេត្តាកុំយកសម្រាមទៅចោលនៅទីនោះ !













Comments

  1. សូមកុំចោលសម្រាមនៅទីនោះ ព្រោះធ្វើអោយខូចបរិស្ថាននៅទីនោះ

    ReplyDelete
  2. ហេតុអ្វីបានជាគេដាក់ឈ្មោះប្រាសាទនេះថាជា ប្រាសាទលាក់នាង?

    ReplyDelete
    Replies
    1. អ្នកស្រុកហៅអញ្ចឹង

      Delete

Post a Comment

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?