 |
ប្រាសាទបន្ទាយស្រី |
នៅក្នុងផ្នែកមួយនៃរឿងមហាភារតយុទ្ធ បានតំណាលថា នៅពេលដែលភាគីខាងបណ្ឌពដែលត្រូវទុរយោធន៍ជាបងប្អូនជីដូនមួយជិតប្រកាសធ្វើសង្គ្រាមជាមួយគ្នា អរជុន ដែលជាអ្នកក្លាហានម្នាក់ក្នុងចំណោមបងប្អនទាំងប្រាំរបស់បាណ្ឌពបានខិតខំធ្វើពិធីតបៈធម៌សុំពរពីព្រះឥន្ទ្រដើម្បីទទួលបាននូវអាវុធទិព្វ (ធ្នូទិព្វ) ពីស្ថានសួគ៌ ក្រោយមកព្រះឥន្ទ្របានចុះមកជួបអរជុនហើយប្រាប់ឲ្យគាត់សុំពរពីព្រះឥសូរផងដែរ។
គាប់ជួនពេលកំពុងតែបន្តធ្វើតបៈធម៌នឹកដង្ហោយហៅព្រះឥសូរ ទុរយោធន៍បានបញ្ជាឲ្យយក្សមួយដែលត្រូវជាសេនារបស់ខ្លួនទៅសម្លាប់អរជុនមុនពេលទទួលបានអាវុធទិព្វពីស្ថានសួគ៌ ។ យក្សនោះបានប្រែក្រឡាជាជ្រូកព្រៃរត់តម្រង់មកបុកចាក់សម្លាប់អរជុន ប៉ុន្តែត្រូវបានអរជុនដឹងខ្លួនទាន់ហើយចាប់យកធ្នូបាញ់សម្លាប់ជ្រូកព្រៃនោះឲ្យក្សិណក្ស័យមួយរំពេច ។
នៅលើដងខ្លួននោះមានគ្រាប់ព្រួញចំនួនពីរ គឺមួយជារបស់អរជុន និងមួយទៀត ជារបស់ព្រានព្រៃឈ្មោះការ៉ាត់ ។ ពេលនោះការឈ្លោះប្រកែកគ្នារវាងអរជុននិងការ៉ាត់បានកើតឡើង ដោយអ្នកទាំងពីរបានប្រកែកយកឈ្នះតែរៀងៗខ្លួនថា «អ្នកដែលសម្លាប់ជ្រូកព្រៃនោះបានមុនគេ គឺខ្លួនយើង » ។ ជម្លោះប្រកែកគ្នាបានបង្កឲ្យមានការសាកល្បងថ្វីដៃ ជាមួយគ្នា ទីបំផុតទើបអរជុនដឹងថា ព្រានព្រៃឈ្មោះការ៉ាត់នោះ គឺជាព្រះឥសូរប្រែក្រឡាមកសាកថ្វីដៃជាមួយខ្លួន គឺជាព្រះឥសូរដែលខ្លួនកំពុងនឹកឧទ្ទិសដើម្បីសុំពរ ហើយក៏គោរពដល់ព្រះឥសូរភ្លាមពេលនោះទៅ។
ដោយសាររឿងទេវកថា រឿងមហាភរតយុទ្ធ ល្បីល្បាញពេញនិយមនាសម័យអង្គរ ទើបសាច់រឿងទាំងនោះត្រូវបានឆ្លាក់តាមប្រាសាទនានា គ្រប់សម័យកាល ដែលនិយមព្រហ្មញ្ញសាសនា ។ខាងក្រោមនេះ គឺជារូបភាពដែលទាក់ទងនឹងរឿងជម្លោះអរុជន និង ព្រានព្រៃការ៉ាត់ ដែលបានឆ្លាក់នៅប្រាសាទផ្សេងៗដែលខ្ញុំបានឃើញនិងថតយកមកបង្ហាញ ។
situs Judi Togel Online
ReplyDelete