មហិទ្ធិឬទ្ធិ សរនាគបាស

វគ្គ មហិទ្ធិឬទ្ធិ សរនាគបាស ក្នុងរឿង រាមកេរ្តិ៍ ផ្ទាំងចម្លាក់និយាយអំពី វគ្គសរនាគបាស ឥ ន្ទ្រជិតត្រូវជាកូនរបស់ក្រុងរាពណ៍ និងនាងមន្ទោគិរី បានប្រើល្បិច ឲ្យសេនាយក្សរបស់ខ្លួនកាឡាខ្លួនជា មេទ័ពឥន្ទ្រជិត ចេញធ្វើចម្បាំងនឹងទ័ពព្រះរាមព្រះលក្ស្មណ៍ ចំណែកឯឥន្ទ្រជិតខ្លួនឯង បានទៅពួនក្នុងស្រទាប់ពពក លបបាញ់សរនាគបាស ចេញមកជានាគរុំព័ទ្ធទ័ពស្វា និងព្រះរាមព្រះលក្ស្មណ៍ ។ ពេលនោះ ពួកយក្សត្រេកអរស្រែកជ័យឃោស ពាំនាំដំណឹងទៅថ្វាយក្រុងរាពណ៍ឲ្យជ្រាបក្រុងរាពណ៍បានប្រើឲ្យសេនាខ្លួននាំយកបុស្បុកាដែលអាចហោះបាន ទៅនាំនាងសីតាបញ្ជិះមើលថាទ័ពព្រះរាមចាញ់នៅក្នុងដៃទ័ពយក្សហើយ ដើម្បីឲ្យនាងសីតាព្រមធ្វើ ជាមហេសីក្រុងរាពណ៍ ។ គ្រុឌ ដែលត្រូវជាជំនិះរបស់ព្រះវិស្ណុ បានចុះមកយកអាសារព្រះវិស្ណុអវតារ ដោយបានខាំដោះសត្វនាគទាំងនោះចេញ ចំណែកឯសត្វនាគទាំងនោះ គ្រាន់តែឃើញបក្សីគ្រុឌមក ក៏រត់ចេញប្រសាចព្រោះតែចាញ់បារមីបក្សីគ្រុឌហើយទីបំផុត ព្រះរាមនិងព្រះលក្ម្សណ៍ ព្រមទាំងទ័ពស្វា ទាំងឡាយត្រូវបានរំដោះផុតពីទុក្ខភ័យពេលនោះទៅ ។ ចម្លាក់នៅប្រាសាទបាពួន ខេត្តសៀមរាប បានឆ្លាក់យ៉ាងច្បាស់ពីសាច់រឿងនៅត្រង់នេះ បង្ហាញឲ្យឃើញ ព្រះរាមនិងព្រះលក្ម្សណ៍ត្រូវនាគរុ...