Posts

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

Image
រឿងព្រេងនិទានមួយព្រះប្រដ្យកម្ម  🇰🇭 ប្រាសាទបាយ័នដែលបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ គឺព្រះបាទ ជ័យវរ្ម័ន ទី ៧ នៅចុង ស . វ ទី ១២ ដើម ស . វ ទី១៣ បានបន្សល់ទុកនូវ រឿងព្រេងនិទានបុរាណមួយតាមបែបព្រហ្មញ្ញសាសនាដែលមានប្រភពចេញពីប្រទេសឥណ្ឌា ។ ចម្លាក់រឿងនិទាននៅប្រាសាទបាយ័ន តាមរយៈរូបចម្លាក់បុរាណដែលបង្ហាញពីរឿងព្រេង និទាននេះបានធ្វើឲ្យយើងចាត់ទុកថា រឿងព្រេងនិទានខ្មែរបុរាណមួយនេះមានភាពល្បីល្បាញបំផុតនៅសម័យ អង្គរ ។ បើពុំដូច្នោះទេ គេពិតជាមិន ឆ្លាក់វានៅលើជញ្ជាំងប្រាសាទសិលាខ្មែរឡើយ ហើយយើងក៏តែងតែបានឃើញសាច់រឿងស្រដៀងគ្នានេះ នៅក្នុងរឿងខ្លួនល្ខោនបាសាក់​ ឬរឿងនិទានផ្សេងៗផងដែរ។ អ្នកនេសាទ កំពុងនេសាទត្រី រឿងព្រេងនិ ទានដែលមានរូបចម្លាក់នៅថែវខាងត្បូង ស្លាបឈាងខាងកើតនៃ ប្រាសាទបាយ័ននោះ គឺជារឿងព្រេងមួយដែលមានឈ្មោះថា ’ ព្រះ ប្រដ្យកម្ម ” ។ រឿងព្រេងនេះ បង្កប់នូវអាថ៌កំបាំងពាក់ព័ន្ធទៅនឹងប្រវត្តិ របស់ព្រះមហាក្សត្រមួយព្រះអង្គដែលមុនឡើងសោយរាជ្យសម្បត្តិ កាលពីកុមារភាពត្រូវបានដាក់ចូលក្នុងប្រអប់ម្យ៉ាងឬក៏ល្អី រួចគេបណ្តែតចោលតាមសមុទ្រ ហើយត្រូវបានត្រីធំមួយលេបចូលពោះបាត់ទៅ ។ បន្ទាប់មកមានអ្នកនេសាទត្រីម្នាក់​ បង់សំណាញ់បានត្រីនោ...

អរជុនឈ្លោះប្រកែកជាមួយព្រះឥសូរ

Image
ប្រាសាទបន្ទាយស្រី នៅក្នុងផ្នែកមួយនៃរឿងមហាភារតយុទ្ធ បានតំណាលថា នៅពេលដែលភាគីខាងបណ្ឌពដែលត្រូវទុរយោធន៍ជាបងប្អូនជីដូនមួយជិតប្រកាសធ្វើសង្គ្រាមជាមួយគ្នា  អរជុន ដែលជាអ្នកក្លាហានម្នាក់ក្នុងចំណោមបងប្អនទាំងប្រាំរបស់បាណ្ឌពបានខិតខំធ្វើពិធីតបៈធម៌សុំពរពីព្រះឥន្ទ្រដើម្បីទទួលបាននូវអាវុធទិព្វ (ធ្នូទិព្វ) ពីស្ថានសួគ៌ ក្រោយមកព្រះឥន្ទ្របានចុះមកជួបអរជុនហើយប្រាប់ឲ្យគាត់សុំពរពីព្រះឥសូរផងដែរ។ គាប់ជួនពេលកំពុងតែបន្តធ្វើតបៈធម៌នឹកដង្ហោយហៅព្រះឥសូរ ទុរយោធន៍បានបញ្ជាឲ្យយក្សមួយដែលត្រូវជាសេនារបស់ខ្លួនទៅសម្លាប់អរជុនមុនពេលទទួលបានអាវុធទិព្វពីស្ថានសួគ៌ ។ យក្សនោះបានប្រែក្រឡាជាជ្រូកព្រៃរត់តម្រង់មកបុកចាក់សម្លាប់អរជុន ប៉ុន្តែត្រូវបានអរជុនដឹងខ្លួនទាន់ហើយចាប់យកធ្នូបាញ់សម្លាប់ជ្រូកព្រៃនោះឲ្យក្សិណក្ស័យមួយរំពេច ។ នៅលើដងខ្លួននោះ​មានគ្រាប់ព្រួញចំនួនពីរ គឺមួយជារបស់អរជុន និងមួយទៀត ជារបស់ព្រានព្រៃឈ្មោះការ៉ាត់ ។ ពេលនោះការឈ្លោះប្រកែកគ្នារវាងអរជុននិងការ៉ាត់បានកើតឡើង ដោយអ្នកទាំងពីរបានប្រកែកយកឈ្នះតែរៀងៗខ្លួនថា «អ្នកដែលសម្លាប់ជ្រូកព្រៃនោះបានមុនគេ គឺខ្លួនយើង » ។ ជម្លោះប្រកែកគ្នាបានបង្កឲ្យមានការសាកល្បងថ្វីដៃ ជាមួយគ្នា ទីបំផុតទើបអរជុន...

ចំបាំងរវាងសុគ្រីពនិង ពាលី

Image
សាច់រឿងនេះ បង្ហាញពីវគ្គមួយនៃរឿងរាមកេរ្តិ៍ អំពីចម្បាំងរវាងស្តេចស្វាទាំងពីរដែលជាបងប្អូននឹងគ្នាគឺសុគ្រីពនិង ពាលី ក្រោមសេចក្តីដំណាលថា ៖ នៅខណៈពេលនៃការធ្វើដំណើររបស់ព្រះរាមនិងព្រះលក្ស្មណ៍ ដើម្បីស្វែងរកនាងសីតាដែលត្រូវស្តេចយក្សក្រុងរាពណហ៍ពង្រត់យកទៅ ពួកគេទាំងពីរបានជួបនឹងស្តេចស្វាឈ្មោះសុគ្រីពនៅពាក់កណ្តាលផ្លូវហើយបានធ្វើការសាកសួរគ្នាទៅវិញទៅមក។ សុគ្រីពបានរ៉ាយរ៉ាប់ប្រាប់ព្រះរាមអំពីទុក្ខសោករបស់ខ្លួនថា ៖ ថ្ងៃមួយនៅពេលដែលពាលីបានធ្វើចម្បាំងជាមួយនឹងស្តេចក្របីឈ្មោះ ទុភី ពាលីបានដេញតាមសម្លាប់ក្របីនោះរហូតដល់រូងភ្នំមួយ ប៉ុន្តែមុននឹងចូលទៅក្នុងរូងភ្នំ ពាលីបានប្រាប់ឲ្យខ្លួន(សុគ្រីព) យកផ្ទាំងថ្មបិទភ្ជិតរូងភ្នំភ្លាម ប្រសិនបើឃើញឈាមក្រហមហូរចេញពីខាងក្នុងរូង ព្រោះប្រាកដជាបងត្រូវក្របីទុភីសម្លាប់ បើជាឈាមពណ៌ខ្មៅនោះជាឈាមក្របីទុភី ដូច្នេះដើម្បីកុំឲ្យស្តេចក្របីនោះចេញមកក្រៅបាន ប្អូនត្រូវបិទរូងភ្នំ !។  សុគ្រីពស្តាប់តាមការណែនាំរបស់បង ពាលី ដោយរង់ចាំនៅខាងក្រៅអស់វេលាជាយូរថ្ងៃនៅតែមិនឃើញបងចេញមកទៀត ហើយស្របពេលនេះមានភ្លៀងធ្លាក់ជាខ្លាំង ឈាមពណ៌ក្រហមបានហូរចេញមកខាងក្រៅ​ ខ្លួនឃើញដូច្នេះ ក៏ប្រញាប់បិទរូងភ្នំជិតមិនឲ្យក្របីសុភីចេញមកខាងក្រៅប...

ស្តេចយក្សក្រុងរាពណ៍អង្រួនភ្នំកៃលាស

Image
រឿងនេះតំណាលថា ៖ ថ្ងៃមួយស្តេចយក្សក្រុងរាពណ៍បានធ្វើដំណើរមកភ្នំកៃលាសដើម្បីជួបព្រះឥសូរ ប៉ុន្តែនៅពេលមកដល់ជើងភ្នំកៃលាស ឆ្មាំការពារទាំងឡាយមិនអនុញ្ញាតឲ្យព្រះអង្គចូលជួបព្រះឥសូរឡើយ។ ដោយសំអាងលើអំណាចឬទ្ធានុភាពនៃកម្លាំងរបស់ខ្លួនដែលបានទទួលពរពីព្រះព្រហ្ម​ ហើយចង់សាកល្បងបារមីជាមួយព្រះសិវៈផងនោះ ស្តេចយក្សបានលើកអង្រួនភ្នំកៃលាសដើម្បីរំខានការតាំងសមាធិរបស់ព្រះអង្គ។ ពេលនោះ នាងបរវតីដែលជាមហេសីរបស់ព្រះឥសូរ មានសេចក្តីភ័យខ្លាចព្រោះតែភ្នំកៃលាសរញ្ជួយ ព្រះនាងបានមកគង់ក្បែរព្រះឥសូរ ហើយ ទ្រង់ក៏បានលើកនាងដាក់លើភ្លៅ   ព្រះឥសូរមានសេចក្តីក្រេវក្រោធជាខ្លាំងជាមួយនឹងយក្សក្រុងរាពណ៍ ព្រះអង្គក៏ប្រមូលកម្លាំងពីគ្រប់ស្ថានទាំងបី ដែលតំណាងដោយកួរស្រូវកាន់ក្នុងដៃរបស់ព្រះអង្គ ហើយផ្គុំជាកំលាំងសង្កត់ចុះលើភ្នំ ទន្ទឹមនឹងនោះព្រះអង្គបានយកម្រាមជើងចុចលើភ្នំសង្កត់លើយក្សក្រុងរាពណ៍មិនឲ្យកម្រើកបាន ទីបំផុតស្តេចក្រុងរាពណ៍យល់ព្រមទទួលកំហុសចុះចាញ់នឹងបារមីអង្គព្រះឥសូរ ហើយបានច្រៀងអស់រយៈពេល១ពាន់ឆ្នាំទិព្វដើម្បីសុំសេចក្តីអភ័យទោសពីព្រះឥសូរ ។ ក្រុងរាពណ៍អង្រួនភ្នំកៃលាស ប្រាសាទបន្ទាយស្រី

ព្រះក្រឹស្ណៈសម្លាប់ស្តេចកំណាចកាំស្សៈ

Image
រឿងនេះតំណាលថា បន្ទាប់ពីតាមសម្លាប់កុមារក្រឹស្ណៈមិនបានសម្រេចជាច្រើនដងរួចមក ស្តេចកាំសក្សៈដែលជាឱពុកមា បានប្រើល្បិចកលចុងក្រោយមួយទៀត ដោយបានអញ្ជើញក្មួយ ក្រឹស្ណៈឲ្យចូលមកគាល់ ដើម្បីបង្ហាញនូវសម្មានចិត្តនឹករលឹក ។ មុនពេលមកដល់ស្តេចកាំស្សៈបានបញ្ជាអោយគេយកដំរីកំណាចមួយក្បាលឲ្យឈរចាំនៅខ្លោងទ្វារចូលរបស់រាជវាំង ពេលក្រឹស្ណៈមកដល់ ដំរីនោះរត់មកជាន់ក្រឹស្ណៈទាំងរស់ ប៉ុនប៉ងសម្លាប់ ប៉ុន្តែត្រូវក្រឹស្ណៈផ្ចាញ់ហើយចាប់គ្រវែងដំរីនោះឲ្យរលាយបាត់ទៅ ។ បន្ទាប់មកស្តេចកាំស្សៈ ឲ្យកុមារក្រឹស្ណៈ និងពលរាម ប្រកួតចំបាប់ជាមួយសេនារបស់ខ្លួន ដែលជាអ្នកបោកចំបាប់គ្មានគូប្រៀប ពួកអ្នកបោកចំបាប់ទាំងប្រាំ មានបំណងសម្លាប់កុមារទាំងពីរ ប៉ុន្តែត្រូវបានកុមារទាំងពីរផ្ចាញ់បានទាំងអស់។ ព្រះក្រឹស្ណៈសម្លាប់ស្តេចកំណាចកាំស្សៈ  ដោយដឹងថាមិនអាចផ្ចាញ់កុមារក្រឹស្ណៈតាមល្បិចកលទាំងនោះបាន ស្តេចកាំស្សៈ បានហៅកុមារក្រឹស្ណៈឲ្យមកជិតដើម្បីឱបក្រសោបក្មួយ ។ ស្តេចកាំស្សៈបានចាប់ក្រសោបក្រឹស្ណៈយ៉ាងណែន ដោយបានប្រើកម្លាំងមហិទ្ធិឬទ្ធិរបស់ខ្លួនដើម្បីចាប់ច្របាច់អង្គកាយក្រឹស្ណៈអោយខ្ទេច តែត្រូវក្រឹស្ណៈរើគ្រលែងរួចខ្លួនពីការប៉ុនប៉ងនោះ ហើយក្រឹស្ណៈបានប្រើកាំបិតកាប់សម្លាប់កាត់ក្បា...

ព្រះអគ្និដុតបំផ្លាញព្រៃខាន់ដាវៈ

Image
រឿងព្រះអគ្និដុតបំផា្លញព្រៃខាន់ដាវៈ (ចម្លាក់ហោជាងនៃហោត្រៃខាងជើងផ្នែកខាងកើត) រឿងនេះតំណាលថា កាលដែលព្រះក្រឹស្ណៈ និងអរជុន កំពុងសម្រាកនៅក្នុងព្រៃ ខាន់ដាវៈ ស្រាប់តែមានតាបសម្នាក់បានដើរសំដៅមករកពួកគេទាំងពីរ ហើយបានអះអាងថា ខ្លួនគឺជាព្រះអគិ្នដែលកំពុងតែស្រេកឃ្លានយ៉ាងខ្លាំងហើយចង់ដុតបំផ្លាញព្រៃខាន់ដាវៈទាំងមូលដើម្បីស៊ីជាអាហារ ប៉ុន្តេត្រូវព្រះឥន្ទ្របង្អុរទឹកភ្លៀងការពារមិត្តភក្តិរបស់គាត់ដែលជាស្តេចនាគឈ្មោះ តស្សក្ក រស់នៅក្នុងព្រៃនោះ ។ ព្រះអគ្និ (ព្រះអគ្គី) សូមអង្វរឲ្យព្រះក្រឹស្ណៈ និង​អរជុន ជួយ​​ ហើយត្រូវបានពួកគេយល់ព្រម​។  ព្រះឥន្ទ្រ គង់លើដំរីក្បាលបី ព្ធរាវ័ន បង្អុរទឹកភ្លៀង ក្រឹស្ណៈនិងអរជុនបានជិះរទេះសេះ ប្រដាប់ដោយអាវុធចម្បាំងដោយដៃចាប់កាន់ធ្នូទិព្វបាញ់ទប់ទល់នឹងអំណាចទឹកភ្លៀងព្យុះផ្គររន្ទះ ដែលបង្កើតឡើងដោយព្រះឥន្ទ្រ។ ព្រះអគិ្នបាននឹងកំពុងបង្កើតភ្លើងឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញព្រៃ និងសព្វសត្វ បក្សាបក្សី ម្រឹគីម្រឹគា​និងមច្ឆាជាតិដែលរស់នៅក្នុងទឹកក្បែរៗនោះ ។  អ៌ជន និង ព្រះក្រឹស្ណៈ បាញ់ព្រួញទប់ទឹកភ្លៀង ដើម្បីជួយព្រះឥន្ទ្រពីការដុតបំផ្លាញព្រៃ និងទីជម្រករបស់ស្តេចនាគក៏ដូចជាសត្វព្រៃនានាផងនោះ​ ...

លំពែងមោកស័ក្កិ

Image
លំពែងមោកស័ក្តិ កុម្ភកាណ៌ដែលត្រូវជាប្អូនបង្កើតរបស់ក្រុងរាពណ៌ បានប្រើលំពែងមោកស័ក្តិដើម្បីគប់ទៅលើព្រះល័ក្ស្មណ៍ នៅពេលដែលព្រះល័ក្ស្មណ៍ត្រូវមួយលំពែងនេះហើយ ព្រះអង្គក៏ដួល ហើយលំពែងនោះក៏ដុះទៅជាដើមឈើធំមួយ ដោយអាណិតព្រះអនុជ ព្រះរាមក៏ព្យាយាមដកលំពែងនោះចេញ តែដកមិនរួច ព្រោះថាវាដុះចាក់ឬស ។ លំពែងមោកស័ក្កិ ដោតជាប់នឹងទ្រូងព្រះល័ក្ម្សណ៍ នៅប្រាសាទអង្គរវត្ត វិភេសន៍ ជាប្អូនរបស់ក្រុងរាពណ៍ ដែលចូលដៃជាមួយព្រះរាម បានប្រាប់ថា គេត្រូវព្យាបាលព្រះល័ក្ស្មណ៍ដោយរុក្ខជាតិឱសថមួយ ដែលមានដុះនៅលើភ្នំតិណជាតិ នៅក្បែរភ្នំកៃលាស ហើយត្រូវបេះយកថ្នាំនោះមកព្យាបាលឲ្យបានមុនព្រះអាទិត្យរះ ។ ហ នុមានក៏ទទួលបេសកកម្មនេះ ដោយជាដំបូងហនុមានបានហោះទៅវិមានព្រះអាទិត្យ ដើម្បីព្រលែងសេះអូសរទេះរបស់ព្រះអាទិត្យជាមុនសិន ដើម្បីពន្យាពេលព្រះអាទិត្យរះ បន្ទាប់មកហនុមានក៏ហោះទៅកាន់ភ្នំតិណជាតិ ដោយហនុមានមិនអាចរកឃើញរុក្ខជាតិថ្នាំនោះបាន ហើយដោយខ្លាចយឺតពេលទៀតនោះ ហនុមានក៏កាច់យកភ្នំតិណជាតិមួយទាំងមូល ដោយទ្រវាយកមកកាន់បន្ទាយរបស់ទ័ពពានរ នៅលើកោះលង្កា ។ គ្រាន់តែហនុមានទ្រភ្នំហោះមកជិតភ្លាម លំពែងមោកស័ក្តិក៏អស់ឫទ្ធិ ហើយព្រះល័ក្ស្មណ៍ក៏ដឹងខ្លួន និងជាសះស្បើយឡើងវិញ ។ ចម្លា...

ភិម​ចាប់ហែកស្តេច ចរស្វត

Image
រឿងភិមចាប់ហែកស្តេច ចរស្វត ក្នុងរឿងមហាភារតយុទ្ធ  រឿងនេះដំណាលថា ដើម្បីរៀបចំអភិសេក​ យុធិស្ឋិ (បងប្រុស របស់បណ្ឌពទាំង៥) ជាស្តេចនៃចក្រវាលបាន ចាំបាច់ត្រូវតែមានការគាំទ្រពីស្តេចគ្រប់នគរ ដូច្នេះបងប្អូនបាណ្ឌពទាំង៥ ដោយមានព្រះក្រឹស្ណៈជួយជ្រោមជ្រែងផងនោះបានពិភាក្សាគ្នាដើម្បីស្វែងរកការគាំទ្រពីគ្រប់នគរ ប៉ុន្តែមាននគរមួយដែលដឹកនាំដោយស្តេច ចរស្វត មិនព្រមចុះចូលជាមួយនគរណាមួយឡើយ ។ ថ្ងៃមួយ ក្រឹស្ណៈ អរជុន និងភិម បានធ្វើដំណើរមកកាន់នគររបស់ស្តេច ចរស្វត ហើយសុំឲ្យទទួលស្គាល់នូវអំណាចរបស់ក្រុមបាណ្ឌពទាំង៥ ប៉ុន្តែត្រូវបាន ចរស្វត បដិសេធ។ ស្តេចនោះមានកំណើតពីផ្លែប៉ោមពីរចំហៀងផ្គុំចូលគ្នាបង្កើតជាអង្គកាយតែមួយ ហើយមានអំណាចអស្ចារ្យណាស់។ ស្តេចអង្គនោះបានចាប់ក្សត្រ៩៩អង្គដាក់ក្នុងគុកក្រោមដី ដើម្បីបូជាយញ្ញធ្វើឲ្យខ្លួនមានអំណាចអមតៈ ។​ ដោយមិនអាចបញ្ចុះបញ្ចូលបាន និងដោយអាងឬទ្ធិអំណាចរៀងៗខ្លួន ស្តេចចរស្វតបានសម្រេចជ្រើសរើសយកភិម ជាដៃគូប្រយុទ្ធស្លាប់រស់ មួយទល់នឹងមួយ ។ ភិមនិងស្តេច ចរស្វត បានប្រយុទ្ធគ្នាអស់រយៈពេលយ៉ាងយូរ នៅតែមិនអាចសម្លាប់ស្តេច ចរស្វត បានទោះបីជាភិមខំប្រឹងចាប់បោកចាប់ហែកស្តេចនោះ ជាពីរបីកំណាត់ហើយគ្រវែងចោលចេញពីគ្នាយ៉ាងណាក៏ដោយ...

ឆាកប្រយុទ្ធរវាងទុរយោធន៍ និង​​ ភីម

Image
ឆាកប្រយុទ្ធរវាង ទុរយោធន៍ និង ភីម ភីម បានធ្វើពាក្យសម្បថឲ្យនាង ទ្រៅបទី ថា គេនឹងសម្លាប់ ទុរយោធន៍ ឲ្យខាងតែបាន ពីព្រោះថា ទុរយោធន៍ បានបញ្ជាឲ្យប្អូនរបស់ខ្លួន គឺ ទុហសាសន ចាប់សម្រាតនាង ទ្រៅបទី នៅកណ្តាលទីជំនុំមន្ត្រី ដោយសារតែបងប្រុសរបស់ ភីម គឺ យុធិស្ធិរ បានយកនាង ទ្រៅបទី ទៅភ្នាល់ក្នុងល្បែងបាស្កា ជាមួយទុរយោធន៍ ។ នៅថ្ងៃចុងក្រោយនៃមហាភារតយុទ្ធ ដោយមេទ័ពខាងកុរុវ ត្រូវបានគេចាប់ខ្លួនអស់ ទុរយោធន៍ ក៏បានលួចរត់ ទៅពួនលាក់ខ្លួននៅក្នុងបាតស្រះមួយ ពួកបណ្ឌវដឹងក៏មកអញ្ជើញ ទុរយោធន៍ ឡើងមកច្បាំងតទល់មួយនឹងមួយ ភីម បានស្នើសូមប្រយុទ្ធដោយដំបងជាមួយនឹង ទុរយោធន៍ ។ ភីម បានវាយបំបាក់ភ្លៅ (ជង្គង់) របស់ទុរយោធន៍ ដែលខុសទៅនឹងច្បាប់នៃការប្រយុទ្ធ គឺមិនត្រូវវាយប្រហារចាប់ពីចង្កេះចុះក្រោមនោះទេ ហេតុនេះហើយដើម្បីពិន័យទៅនឹងអំពើល្មើសរបស់ ភីម ពលរាម ដែលត្រូវជាបងប្រុសរបស់ ព្រះក្រឹស្ណៈ និងជាអាជ្ញាកណ្តាលនៃការចម្បាំងនោះ បានលើកនង្គ័លរបស់ព្រះអង្គបម្រុងនឹងវាយប្រហារទៅលើ ភីម តែត្រូវបានព្រះក្រឹស្ណៈឃាត់ទាន់ ក្រឹស្ណៈ ពន្យល់ប្រាប់ ពលរាម ថា ភីម ធ្វើនេះគឺត្រឹមត្រូវហើយ គឺគេធ្វើដើម្បីបំពេញនូវពាក្យសម្បថរបស់គេ ហើយ ភីម មិនអាចសម្លាប់ ទុរយោធន៍ ដោយវាយលើកន្ល...