Posts

Showing posts from March, 2020

កំរងរូបភាពថ្ងៃរះនៅអង្គរវត្ត ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០

Image
ដោយសារដូនតាខ្មែរសម័យអង្គរយល់ច្បាស់អំពីដំណើរគោចរនៃព្រះអាទិត្យ ស្គាល់ច្បាស់អំពីទិសទាំង១០ ទើបលោកអាចវាស់វែងសាងសង់ប្រាសាទនានាដោយបែរទៅរកទិសដែលលោកចង់បាន​។ ភាគច្រើននៃប្រាសាទខ្មែរ គឺបែរទៅរកទិសខាងកើត ដោយឡែកតែប្រាសាទអង្គរវត្ត គឺបែរទៅរកទិសខាងលិច ។ ដោយមានជំនាញច្បាស់លាស់ ទើបលោកអាចវាស់វែងបានយ៉ាងសុក្រឹត ហើយសាងសង់ប្រាសាទអង្គរវត្តបែរចំទៅទិសខាងលិច ដូច្នេះហើយទើបនៅពេលដែលដល់ព្រឹត្តិការណ៍សមរាត្រី ( យប់និងថ្ងៃស្មើគ្នា) ក្នុងអំឡុងថ្ងៃទី ២០ខែមីនា និង ២៣ខែកញ្ញា ព្រះអាទិត្យរះចេញចំពីទិសខាងកើត ពោលគឺរះចំពីក្រោយប្រាសាទអង្គរវត្តតែម្តង ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ដោយសារដំណើរនៃព្រះអាទិត្យ មិនរះឡើងត្រង់ទៅលើភ្លឹងនោះទេ​គឺរះបញ្ឆិតពីខាងឆ្វេងទៅស្តាំ ដូច្នេះកាលណាព្រះអាទិត្យរះកាន់តែខ្ពស់ នោះវានឹងកាន់តែងាកមកខាងស្តាំបន្តិចម្តងៗ​ ដូច្នេះបើយើងចង់ឃើញព្រះទិត្យរះនៅលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត យើងត្រូវរង់ចាំយ៉ាងហោច ពីរថ្ងៃបន្ទាប់នោះ មានន័យថា នៅថ្ងៃទី២១ ឬ២២ ខែមីនា និង ថ្ងៃទី ២៤ ឬ ២៥​ខែកញ្ញា ។  ហាម យកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់រូបភាព រូប...

ប្រាសាទតូចៗដែលមិនសូវមានអ្នកទៅដល់

Image
នៅស្ទើរតែពាសពេញប្រទេសកម្ពុជា មានប្រាសាទបុរាណជាច្រើនដែលដូនតាជំនាន់ដើម ពិេសសគឺក្នុងសម័យអង្គរបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ បានដឹងពីវប្បធម៌អរិយធម៌កាលពីបុរាណកាល ជាពិសេសគឺប្រាសាទអង្គរវត្ត ជាបេតិកភ័ណវប្បធម៌ពិភពលោកដ៏អស្ចារ្យ នៃប្រទេសកម្ពុជា ដែលគ្រប់ប្រជាជាតិនៅលើពិភពលោកកោតសរសើរនូវស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសខ្មែរនាសម័យនោះ។ ក្រៅពីប្រាសាទអង្គរវត្ត អង្គរធំ និងប្រាសាទនានាដែលស្ថិតក្នុងខេត្តសៀមរាប ក៏នៅមានប្រាសាទជាច្រើនទៀត ដែលនៅរាយប៉ាយនៅភាគពាយ័ព្យនៃប្រទេសចន្លោះពីទីក្រុងអង្គរនិងប្រាសាទភីម៉ៃនៃប្រទេសថៃ ប៉ុន្តែគួរអោយស្តាយ ប្រាសាទខ្លះបាក់រំលំស្ទើរតែមើលលែងស្គាល់ដោយសារកត្តាផ្សេងៗ ដូចជាការបំផ្លាញដោយធម្មជាតិ​និងដោយមនុស្ស។ ក្នុងនាមខ្ញុំជាអ្នកស្រលាញ់សំណង់ប្រាសាទបុរាណ និងវប្បធម៌ខ្មែរ ខ្ញុំតែងតែចំណាយពេលវេលា​ធ្វើទស្សនកិច្ចសិក្សាជាលក្ខណៈឯកជនតាមភូមិឋាននានា ដែលមានប្រាសាទនិងថតរូបទុកចែកចាយជូនបងប្អូនរួមជាតិអោយបានដឹងនិងចូលរួមថែរក្សាការពារទាំងអស់គ្នា សំរាប់អ្នកជំនាន់ក្រោយផងដែរ ។ ថ្ងៃនេះ ខ្ញុំសូមណែនាំប្រាសាទមួយចំនួនដែលនៅភាគខាងលិចក្រុងអង្គរ ដែលស្ថិតក្នុងស្រុកពួក ស្រុកក្រឡាញ់នៃខេត្តសៀមរាប និង ប្រាសាទមួយចំនួនស្ថិ...