កំរងរូបភាពថ្ងៃរះនៅអង្គរវត្ត ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០


ដោយសារដូនតាខ្មែរសម័យអង្គរយល់ច្បាស់អំពីដំណើរគោចរនៃព្រះអាទិត្យ ស្គាល់ច្បាស់អំពីទិសទាំង១០ ទើបលោកអាចវាស់វែងសាងសង់ប្រាសាទនានាដោយបែរទៅរកទិសដែលលោកចង់បាន​។ ភាគច្រើននៃប្រាសាទខ្មែរ គឺបែរទៅរកទិសខាងកើត ដោយឡែកតែប្រាសាទអង្គរវត្ត គឺបែរទៅរកទិសខាងលិច ។ ដោយមានជំនាញច្បាស់លាស់ ទើបលោកអាចវាស់វែងបានយ៉ាងសុក្រឹត ហើយសាងសង់ប្រាសាទអង្គរវត្តបែរចំទៅទិសខាងលិច ដូច្នេះហើយទើបនៅពេលដែលដល់ព្រឹត្តិការណ៍សមរាត្រី ( យប់និងថ្ងៃស្មើគ្នា) ក្នុងអំឡុងថ្ងៃទី ២០ខែមីនា និង ២៣ខែកញ្ញា ព្រះអាទិត្យរះចេញចំពីទិសខាងកើត ពោលគឺរះចំពីក្រោយប្រាសាទអង្គរវត្តតែម្តង ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ដោយសារដំណើរនៃព្រះអាទិត្យ មិនរះឡើងត្រង់ទៅលើភ្លឹងនោះទេ​គឺរះបញ្ឆិតពីខាងឆ្វេងទៅស្តាំ ដូច្នេះកាលណាព្រះអាទិត្យរះកាន់តែខ្ពស់ នោះវានឹងកាន់តែងាកមកខាងស្តាំបន្តិចម្តងៗ​ ដូច្នេះបើយើងចង់ឃើញព្រះទិត្យរះនៅលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត យើងត្រូវរង់ចាំយ៉ាងហោច ពីរថ្ងៃបន្ទាប់នោះ មានន័យថា នៅថ្ងៃទី២១ ឬ២២ ខែមីនា និង ថ្ងៃទី ២៤ ឬ ២៥​ខែកញ្ញា ។ 



























ហាម យកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់រូបភាព
រូបភាព : Kao Kosal

Comments

Popular posts from this blog

អវតារទាំង១០របស់ព្រះវិស្ណុ ឬព្រះនារាយណ៍

រឿងនិទានសម័យអង្គរ ដែលបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន

តើនារីអប្សរាមានឈ្មោះដែរឬទេ?