Posts
Showing posts from 2019
ប្រាសាទអង្គរវត្ត
- Get link
- X
- Other Apps

ខ្ញុំប្រាកដថា ជនជាតិខ្មែរស្ទើរតែទាំងអស់ បានស្គាល់ឈ្មោះអង្គរវត្តរួចមកហើយ ព្រោះអង្គរវត្ត គឺជាឈ្មោះប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញមួយដែលបានសាងសង់ក្នុងសម័យអាណាចក្រអង្គរដ៏រុងរឿង ហើយក៏ជាបេតិកភ័ណ្ឌពិភពលោកផងដែរ។ អង្គរវត្តក៏មានវត្តមាននៅក្នុងទង់ជាតិនៃព្រះវាជាណាចក្រកម្ពុជាស្ទើរគ្រប់សម័យកាលផងដែរ ដូច្នេះជនជាតិខ្មែរទាំងមូល ប្រាកដជាស្គាល់ឈ្មោះនេះជាមិនខាន ប៉ុន្តែតើមានជនជាតិខ្មែរប៉ុន្មានភាគរយបានទៅដល់ប្រាសាទនេះ ហើយទស្សនាដោយផ្ទាល់ភ្នែក ? តើប្រាសាទអង្គរវត្តមានលក្ខណៈពិសេសអ្វីខ្លះទើបល្បីរន្ទឺពាសពេញពិភពលោកយ៉ាងនេះ? តើហេតុផលអ្វីខ្លះដែលអ្នកគួរតែទៅទស្សនាអោយបានម្តង ក្នុងមួយជីវិត? ខ្ញុំនឹងនាំលោកអ្នកអោយបានដឹងខ្លះៗអំពីប្រាសាទអង្គរវត្ត ដោយការចែករំលែករូបភាព និងពិពណ៌នាខ្លះៗ អំពីប្រវត្តិសាស្ត្រនៃប្រាសាទនេះ ។ Angkor Wat ប្រាសាទអង្គរវត្ត ស្ថិតនៅភាគខាងជើង ប្រមាណជា៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ធ្វើដំណើរចេញពីរង្វង់មូលព្រះរាជដំណាក់ឆ្ពោះទៅត្រង់ទៅកាន់ទិសខាងជើង នោះអ្នកនឹងឃើញទក្សិណទឹកដ៏ធំមួយ ហើយបត់ឆ្វេងតាមបណ្តោយទក្សិណនោះ អ្នកនឹងទៅដល់ចំណតរថយន្ត ម៉ូតូ ។ បន្ទាប់ពីថតរថយន្តឬម៉ូតូហើយ អ្នកអាចដើរចូលតាមច្រកចូលខាងលិច ឆ្លងកាត់ស្ពាន...